June 11, 2026
ខេត្ត​មណ្ឌលគិរី​៖ មន្ត្រី​ឧទ្យានុ​រ​ក្ស​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំព្រេច​-​លំផាត់ ភូមិសាស្ត្រ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ចុះ​ល្បាត ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដោយ​បាន​ដកហូត​ឈើ​អារ​ប្រភេទ​លេខ​១ (​សុ​ក្រំ​) ជិត ១៥០​កំណាត់ រួម​ទាំង​គោយន្ត​កន្ត្រៃ និង​ម៉ូតូ​ជាច្រើន​គ្រឿង​។​ ​ប្រតិបត្តិការ​នេះ​ប្រើពេល​អស់ ៨​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៨...
ខេត្ត​រតនគិរី​: នៅ​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២៦​នេះ នៅ​ឃុំ​កក់​ស្រុក​បរ​កែវ ខេត្ត​រតនគិរី ត្រូវបាន​គេ​ឃើញ​មាន​ក្រុមហ៊ុន​ជាច្រើន​ដោយ​កំពុង​ឈរ​ត្រៀបត្រា​នៅ​បរិវេណ​សាលាឃុំ​កក់​ស្រុក​បរ​កែវ ដោយ​មាន​កាន់​លិខិត​ដាក់​ដេញថ្លៃ​គម្រោង​ផ្លូវ​បេតុង​ជាប់​និង​ដៃ​ដែល​មាន​ចំនួន​ប្រប្រ​មាណជិត​២០​ក្រុមហ៊ុន​។​ ​ករណី​ដាក់​ដេញថ្លៃ​គម្រោង​ផ្លូវ​បេតុង​ខាងលើ ខណៈ​ពេលវេលា​ដែល​ជិត​ដល់​ម៉ោង​ដេញថ្លៃ​គម្រោង​ផ្លូវ នៅក្នុង​សាលាឃុំ​កក់​ក៍​មាន​ដំណាង​ក្រុមហ៊ុន​ជាច្រើន​កុះករ ដែល​អង្គុយ​ចាំ​ដាក់​លិខិត​ដេញថ្លៃ គ្រារ​នោះ​ត្រូវបាន​គេ​សង្កេត់ឃើញ​មាន​ត្រឹម​តែ​ក្រុមហ៊ុន​ចំនួន​៤ តែប៉ុណ្ណោះ ដែល​ដាក់​លិខិត​ប្រណាំងប្រជេង​ក្នុង​ការដេញថ្លៃ​គម្រោង​ផ្លូវបេ​តុងនៅ​ឃុំ​កក់​ស្រុក​បរ​កែវ​។​ ​បើទោះជា​ដូច​ច្នេះ​ក៍ដោយ ក្រុមហ៊ុន​ដែល​បាន​ទទួល​ជ័យលាភី​ក្នុង​ការដាក់​លិខិតស្នើរ​សុំ​ដេញថ្លៃ​គម្រោង​ផ្លូវ​បេតុង​នៅ​សាលាឃុំ​កក់...
​ខេត្ត​រតនគិរី​៖ ថ្មីៗ​នេះ បាន​បែកធ្លាយ​រឿង​ការដេញថ្លៃ​ផ្លូវ​ប៊ីតុង​មួយ​ខ្សែរ​ស្ថិតនៅ​ឃុំ​ល្អក់​ស្រុក​អូរ​ជុំ​ខេត្តរតនគិរី ដោយ​គេ​សង្កេត​ឃើញ ករណី​ដេញថ្លៃ​គំរោង​ផ្លូវ​ប៊ីតុង​ខ្សែរ​នេះ ដោយ​មាន​ក្រុមហ៊ុន​ជាច្រើន​មក​ចូលរួម​ដេញថ្លៃ តែ​គេ​បាន​សង្កេតឃើញថា ការដេញថ្លៃ​គំរោង​ផ្លូវ​នៅក្នុង​ឃុំ​ល្អក់​ស្រុក​អូរ​ជុំ​នេះ បើ​ទោះ​មាន​ក្រុមហ៊ុន​ចូលរួម​ដេញថ្លៃ​ច្រើន​យ៉ាងណា​ក៍ដោយ តែ​គេ​បានឃើញ​មាន​ការ​ខ្សឹបខ្សៀវ​គ្នា និង​ចរចា​លុយ​ទឹកតែ ហើយ​ក្រុមហ៊ុន​ដែល​ដាក់​ដេញថ្លៃ​នៅ​គ្រារ​នោះ​មាន​ត្រឹមតែ​ចំនួន​៣ ក្រុមហ៊ុន​តែប៉ុណ្ណោះ​។ ចំណែក​ក្រុមហ៊ុន​ជាច្រើន​ទៀត មិន​បាន​យក​លិខិត​ដេញថ្លៃ​គំរោង​ផ្លូវ ទៅ​ចូលរួម​ដាក់​នោះទេ ត្រូវបាន​គេ​ឃើញ​ក្រុមហ៊ុន​ទាំងនេះ...
ខេត្ត​មណ្ឌលគិរី ៖ ដោយ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​ដោយ​មាន​ការយកចិត្តទុកដាក់ និង​ចង្អុលបង្ហាញ​ពី ឯកឧត្តម គង់ គឹម​នី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង​ក្រោម​ការដឹកនាំ​បញ្ជា​ពី លោក...
អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួង​មហាផ្ទៃ បានឱ្យដឹងថា នាពេល​បច្ចុប្បន្ន ទណ្ឌិត​ជា​ក្មេង​ទំនើង​ចំនួន ៧៩០​នាក់ បាន​នឹង​កំពុង​អនុវត្ត​យ៉ាងសកម្ម ក្នុង​ការដាំដុះ​បន្លែ ចិញ្ចឹមសត្វ ចាក់​គម្រប​លេណដ្ឋាន និង​សំណង់​បេតុង​ផ្សេងៗ ដើម្បី​គាំទ្រ​ដល់​កម្លាំង​ជួរមុខ កំពុង​ឈរជើង​ការពារ​អធិបតេយ្យ​ជាតិ​។​ ​សូម​ជម្រាប​ជូន​ថា ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​,...
​ខេត្ត​មណ្ឌលគិរី​៖ ក្រុមការងារ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​មណ្ឌលគិរី កាលពី​វេលា​ម៉ោង​០៣ និង​៤៥​នាទី​ព្រឹក ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២៦ បាន​ដឹកនាំ​ដោយ​លោក អ៊ុក វណ្ណៈ នាយរង​ខណ្ឌ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ការដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ ដោយ​គ្មាន​លិខិតអនុញ្ញាត នៅត្រង់​ចំណុច​និយាម​កា (769303-1382043) ស្ថិតក្នុង​ភូមិ​វ៉ាល​យោង...
ភ្នំពេញ​៖ ការផ្សព្វផ្សាយ​យុទ្ធនាការ «​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» ដំណាក់កាល​ទី​២ ដោយ​ចាប់ផ្ដើម​ពី​គ្រឹះស្ថាន​សិក្សា ត្រូវបាន​លោក នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​គូសបញ្ជាក់ថា ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ផលប៉ះពាល់​នៃ​ព័ត៌មាន​ក្លែងក្លាយ​ដល់​ស្រទាប់​យុវវ័យ​សំដៅ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​ស្រទាប់​យុវជន និង​សិស្សានុសិស្ស តាមរយៈ​ការចូលរួម​បង្ការ ទប់ស្កាត់ និង​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​។...
ភ្នំពេញ​៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ និង​មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៦​នេះ បាន​ចុះ​បង្ក្រាប​ទីតាំង​លួច​លក់​ឧបករណ៍​អេឡិចត្រូនិក​សម្រាប់​ជក់​សារធាតុ​គីមី​មួយកន្លែង ស្ថិត​នៅ​ឃ្លាំង​អូ​ស៊ាន គ្រឿង​សង្ហារឹម ភូមិ​ច្រេស សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​បារី​អេឡិចត្រូនិក​ម៉ាក...
កំពត​៖ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពត បាន​ដឹកនាំ​កម្លាំង​ចម្រុះ​រួមមាន ស្នងការដ្ឋាន​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត សាខា​គយ​និង​រដ្ឋាករ សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​)...
​ភ្នំពេញ​៖ លោក ស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បានសម្រេច​បញ្ចប់​តំណែង និង​លុបឈ្មោះ​ពី​ក្របខណ្ឌ​មន្ត្រីរាជការ លោក គឹម ប្រុស ពី​ប្រធាន​សាខា​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ការប្រកួតប្រជែង «​ក​.​ប​.​ប​» ខេត្ត​បាត់ដំបង​។​ ​សេចក្តីសម្រេច​នេះ បាន​ធ្វើឡើង​ក្រោយ​ការ​ប្រតិកម្ម​ខ្លាំង​របស់​សម្តេច​តេជោ...