ក្រសួងបរិស្ថានបានចាត់ឱ្យមន្ត្រីជំនាញក្រសួងបរិស្ថាន និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ចុះត្រួតពិនិត្យស្រាវជ្រាវ និងធ្វើការបង្ក្រាបបទល្មើស ធនធានធម្មជាតិ នៅតំបន់អូរស្កាច (តំបន់៩៤) នៃដែនជម្រកសត្វព្រៃឆែប-ព្រះរការ ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ចាប់ខ្លូនជនសង្ស័យប្រព្រឹត្តបទល្មើសកាប់ឈើ ចំនួន៣នាក់ រួមមានឈ្មោះដូចខាងក្រោម៖
១-មានឈ្មោះ នុត ជា
២-មានឈ្មោះ ខុន សាស ៣-មានឈ្មោះ សាន វី
ជនទាំងបីររូបនេះ ដោយមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ។
សាលាដំបូងខេត្តព្រះវិហារ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនទាំង៣នាក់ខាងលើ និងដាក់ពន្ធនាគារខេត្តព្រះវិហារ។
សូមបញ្ជាក់ថា ក្រុមការងារបរិស្ថានបាននឹងកំពុងបន្តចាត់វិធានការច្បាប់តឹងរ៉ឹង ចុះស្រាវជ្រាវ ទប់ស្កាត់ និងរកជនប្រព្រឹត្តបទល្មើសពាក់ព័ន្ធបទល្មើសធនធានធម្មជាតិថែមទៀត ដើម្បីចាត់ការទៅតាមច្បាប់៕

