December 12, 2025
​ភ្នំពេញ​៖ អ្នកជំនាញ​វិទ្យាស្ត្រ​នយោបាយ​កម្ពុជា បាន​លើកឡើង​ថា មានតែ​ការឆ្លើយតប​ដោយ​ប្រើ​កម្លាំង​យោធា​យ៉ាង​ចាស់ដៃ​ដើម្បី​កម្ទេច​សមត្ថភាព​កម្លាំង​ខ្មាំង​ឈ្លានពាន​ថៃ និង​ការប្រើ​យន្តការ​ការទូត​និង​ច្បាប់​អន្តរជាតិ​ដើម្បី​ដាក់​សម្ពាធ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ថៃ​ប៉ុណ្ណោះ ទើប​អាច​បញ្ឈប់​សង្គ្រាម​ឈ្លានពាន​របស់​ថៃ​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា​បាន​។​ ​លោក​បណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើកឡើង​ថា ថៃ​មាន​អំនួត​ក្អេងក្អាង​ព្រហើនកោងកាច​សាហាវព្រៃផ្សៃ អាង​ខ្លួន​មាន​អាវុធ​ទំនើប បើក​ការបាញ់ប្រហារ​កម្ពុជា​ទាំ​កំរោល​បំផ្លាញ​ផ្ទះសម្បែង សម្លាប់​ជន​ស៊ីវិល បំផ្លាញ​បេតិកភណ្ឌ​ជាតិ និង​បេតិកភណ្ឌ​ពិភពលោក...
​បន្ទាយមានជ័យ​៖ នៅ​ជំរំ​ស្នាក់នៅ​បណ្តោះអាសន្ន​ថ្មី​មួយ​កន្លែង​ទៀត ដែល​ស្ថិត​នៅក្នុង​បរិវេណ វត្ត​គោល ស្រុក​ចុងកាល់ ស្ថានភាព​សន្តិសុខ​នៅ​តែ​ជា​ក្ដីបារម្ភ ដោយ​ស្នូរ​គ្រាប់ផ្លោង​នៅតែ​បន្ត​បន្លឺឡើង​ជា​រឿយៗ​នៅ​ក្បែរ​តំបន់​នោះ​។​ ​យោង​តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀសខ្លួន​ស្នាក់នៅ​ទីនោះ បានឱ្យដឹងថា ដោយសារ​តែ​ស្ថានភាព​ភ័យខ្លាច និង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ចំពោះ​ស្នូរ​គ្រាប់ផ្លោង​ដែល​នៅតែ​បន្ត​ធ្លាក់ ប្រជាពលរដ្ឋ​មួយចំនួន​បាន​សម្រេចចិត្ត​ចាកចេញ​ពី​ជំរំ​វត្ត​គោល​នេះ ដើម្បី​បន្ត​ទៅ​ស្វែងរក​ទីតាំង​សុវត្ថិភាព​ផ្សេងទៀត​៕​
ហ្សា​ការតា ឥណ្ឌូណេស៊ី​៖ នៅ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោក Liang Guotao ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​អាវុធ នៃ​ក្រសួង​ការបរទេស​សាធារណរដ្ឋ​ប្រជាមានិត​ចិន...
​ប្រាង្គ​ប្រាសាទ​ព្រះវិហារ សម្បត្តិ​វប្បធម៌​កេរ​មរតក​ដូនតា​ខ្មែរ​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ត្រូវ​បាន​រង​ការខូចខាត​ដោយសារ​តែ​សកម្មភាព​ឈ្លានពាន​ប្រដាប់អាវុធ​របស់​យោធា​ថៃ មក​លើ​ទឹកដី​កម្ពុជា កាលពី​ខែ​កក្កដា និង​នៅ​ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ​។ ​យោធា​ថៃ​បាន​បាញ់​បំផ្លាញ​ប្រាសាទ បំផ្លាញ​អគារ​អភិរក្ស​របស់​គម្រោង​អភិរក្ស​និង​ជួសជុល​គោ​បុរៈទី​៥ ប្រាសាទ​ព្រះវិហារ ក្រោម​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​ឥណ្ឌា ដែល​ស្ថិតនៅ​បរិវេណ​គោ​បុរៈទី​៥ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត​នៃ​ប្រាសាទ​។ ​ពេល​ល​ឃើញ​រូបភាព​នៃ​ការបំផ្លិចបំផ្លាញ​ទាំង​កម្រោល​ទាំងនេះ​របស់​យោធា​ថៃ​អំឡុងពេល​នៃ​ការឈ្លានពាន​ទឹកដី​កម្ពុជា ក្នុងនាម​កូន​ខ្មែរ គ្រប់​រូប​ពិត​ជា​ឈឺចាប់​បំផុត...
‎​ភ្នំពេញ​៖ ជនជាតិ​ថៃ​ចំនួន​ចំនួន ៧៥​នាក់ ក្នុងនោះ​មាន​ស្ត្រី ៤៨​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​កម្ពុជា​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ទីតាំង​កសិដ្ឋាន​ឈ្មោះ អម​រៈ ស្ថិតក្នុង​ភូមិ​កោះក្របី​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ក្រោយ​របាយការណ៍​ស្រាវជ្រាវ របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ការសង្ស័យថា មានការ​លប​លួច​ប្រព្រឹត្ត​បទល្មើស ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា...
នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជនភៀសសឹក នៅតាម​មណ្ឌល​សុវត្ថិភាព ក្នុង​ភូមិសាស្ដ្រ​ខេត្ត​ព្រះវិហារ បន្ទាប់​ពី​កងទ័ព​ថៃ​បើក​ការវាយប្រហារ​ជាថ្មី​។​ ​ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម...
​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន​០៩​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ នៅផ្ទះ​លេខ​១៤ ផ្លូវ​លេខ ១៣ ស្ថិត​ក្នុង​បុរី​ពិភព​ថ្មី​ផ្លូវជាតិ​លេខ​៥ សង្កាត់​គីឡូម៉ែត្រ ៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ក្រោម​ការសង្ស័យថា​មានការ​លប​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Online Scam​។​ ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌឫស្សីកែវ និង​មន្ត្រី​ជំនាញ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​ការសម្របសម្រួល​នីតិវិធី​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​ប្រតិបត្តិការ​នេះ នៅ​ថ្ងៃ​ទី​០៦​ខែ​ធ្នូ...
​ដោយ​មាន​ការសហការ និង​គាំទ្រ​ពី​គណៈបញ្ជាការ​កងឯកភាព​ខេត្ត​ក្រចេះ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ក្រុមការងារ​អធិការកិច្ច​និង​ពង្រឹង​ការអនុវត្ត​ច្បាប់ នៃ​អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ ក្រសួង​បរិស្ថាន បាន​ចុះ​ពិនិត្យ ទប់ស្កាត់​បទល្មើស​ធន​ធាន​ធម្មជាតិ នៅ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ ចាប់ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​៤​ធ្នូ ឆ្នាំ​២០២៥​។ ​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ...
​នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៥ លោកជំទាវ ហ៊ុន ចាន់​ធី ម៉ៅ ធនិន ប្រធានកិត្តិយស​សាខាសមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​កំពត បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ស្ត្រី​ដែល​មាន​មុខរបរ​ជា​អ្នក​ត្បាញ​ចចូត​ចំនួន ៣១​គ្រួសារ ស្ថិតក្នុង​ភូមិ​ច្រេស ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។...
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ និង​តែងតាំង​ចូលកាន់​មុខ​តំណែង ប្រធាន​សាលាដំបូង និង ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។ ​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២ ខែ​ធ្នូ ឆ្នាំ​២០២៥​។​ ​ក្នុងឱកាស​នោះ...