April 18, 2026

ព័ត៌មានអន្តរជាតិ

​វ៉ាស៉ីនតោន​៖ កាលពី​ថ្ងៃ​ពុធ ទី​២៥ ខែ​មីនា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​បន្ត​អះអាងថា មេដឹកនាំ​នៅ​អ៉ីរ៉ង់ កំពុង​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ដោយ​ស្ងាត់ៗ ដើម្បី​បិទ​បញ្ចប់សង្គ្រាម ប៉ុន្តែ​មិន​ចង់​សារភាព​បែប​នោះ​ជា​សាធារណៈ ព្រោះ​ពួកគេ​ខ្លាច​បាត់បង់​ជីវិត​។ ​នេះ​បើ​តាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP​។​...
មាន​ចម្ងាយ​ជាង​១០០០​ម៉ា​យ​ពី​ប្រទេស​អ៊ីរ៉ង់ ប្រជាជន​មូស្លីម​មួយចំនួន​នៅក្នុង​តំបន់​កា​ស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​មួយផ្នែក​បាន​កំពុង​ប្រមូល​របស់របរ​ប្រើប្រាស់​មានតម្លៃ​នានា​សម្រាប់​ផ្តល់ជូន​ប្រជាជន​អ៊ីរ៉ង់​មានដូចជា មាស សាច់ប្រាក់ សូម្បី​តែ​សម្ភារៈ​ប្រើប្រាស់ និង​សត្វពាហនៈ​ក្តី​។ ​មេដឹកនាំ​សហគមន៍ និង​ក្រុម​ព្រឹទ្ធាចារ្យ​បាន​បង្កើត​តូប​លក់ដូរ​នៅក្នុង​តំបន់ភ្នំ​ហិ​ម៉ាឡៃ​យ៉ា​ដែល​មាន​ជម្លោះ និង​ជា​តំបន់​មាន​ជនជាតិ​មូស្លីម​ភាគច្រើន​រស់នៅ និង​ជា​ទីតាំង​បែងចែក​រវាង​ប្រទេស​ឥណ្ឌា និង​ប៉ា​គី​ស្ថាន ប៉ុន្តែ​ត្រូវបាន​ប្រទេស​ទាំង​ពីរ​ប្រាថ្នា​ចង់​បាន​ទាំងស្រុង​ដូចគ្នា​។ អ្នកស្ម័គ្រចិត្ត​វ័យក្មេង​មួយចំនួន​កំពុង​ដើរ​ពី​ផ្ទះមួយ​ទៅ​ផ្ទះមួយ​ដើម្បី​ប្រមូល​អំណោយ​មាន​តម្លៃ​របស់​ពួកគេ ដើម្បី​ជួយ​ដល់​ការធ្វើ​សង្គ្រាម​របស់​អ៊ីរ៉ង់​។ ​ក្រុម​ស្ត្រីៗ​បាន​បរិច្ចាគ​គ្រឿងអលង្ការ​ជា​មាស ខ្សែដៃ និង​ក្រវិល​របស់​ពួកគេ​។...
យន្តហោះ​ដឹកជញ្ជូន​យោធា​មួយ​គ្រឿង​ដែល​មាន​មនុស្ស ១២៨ នាក់​ជិះ​នៅលើ​យន្តហោះ ដែល​ភាគច្រើន​ជា​ទាហាន បាន​ធ្លាក់​ភ្លាមៗ​បន្ទាប់​ពី​ហោះ​ឡើង​កាលពី​ថ្ងៃ​ចន្ទ​នេះ នៅ​ទីក្រុង Puerto Leguizamo ប្រទេស​កូឡុំប៊ី ដោយ​បាន​សម្លាប់​មនុស្ស​អស់ ៦៦ នាក់ និង​បណ្តាលឱ្យ​មនុស្ស​រាប់​សិប​នាក់​រងរបួស នេះ​បើ​យោងតាម​ប្រធាន​កងកម្លាំងប្រដាប់អាវុ​ធ​កូឡុំប៊ី​។ ​វីដេអូ​ដែល​បាន​ចែករំលែក​ដោយ​កងទ័ព​កូឡុំប៊ី​បានបង្ហាញ​ថា ឧត្តមសេនីយ៍ឯក Hugo...
​មន្ត្រី​បាន​និយាយថា មាន​ករណី​គ្រោះថ្នាក់​រថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​បាន​សម្លាប់​ម​នុស្ស​យ៉ាងហោចណាស់ ១៦ នាក់​នៅលើ​កោះ​ជ្វា​ជាដ​កោះ​ដ៏​សំខាន់​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ភ្លាមៗ បន្ទាប់​ពី​វេលា​ម៉ោង​ពាក់កណ្តាល​អធ្រាត្រ​ចូល​ដល់​ថ្ងៃ​ចន្ទ​នេះ​។ ​លោក Budiono ជា​ប្រធាន​ទីភ្នាក់ងារ​ស្វែងរក និង​ជួយ​សង្គ្រោះ​បាន​និយាយថា “​រថយន្តក្រុង​នេះ​បាន​ធ្វើដំណើរ​ពី​ទីក្រុង​ហ្សា​ការតាទៅ​កាន់​ទីក្រុង Yogyakarta (​យុ​យ៉ា​ការរាក់​តា​) ក្នុង​ល្បឿន​លឿន​។ ពេលទៅដល់​ចំណុចប្រសព្វ (​ជា​ច្រក​ចេញពី​ផ្លូវ​បញ្ជោ​បង់ប្រាក់​) វា​ក៏​បាន​បុក​របាំង​ពុះ​ចែក​ផ្លូវ​ដែល​បណ្តាល​ឲ្យ​រថយន្តក្រុង​ក្រឡាប់​តែ​ម្តង​”​។ ​លោក​បាន​និយាយថា...
ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក និង​មី​ស៊ី​ល​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយ​ក្រែន​ពេញ​មួយ​យប់​រហូតដល់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​បាន​សម្លាប់​មនុស្ស​ម្នាក់ និង​របួស ១៩​នាក់​ផ្សេង​ទៀត ក្នុងនោះ​មាន​កុមារ​ចំនួន​៤​នាក់​ដែរ នេះ​បើ​យោង​តាម​មន្ត្រី​ក្នុង​មូលដ្ឋាន​។ ​ការវាយប្រហារ​ដោយ Drone លើ​អគារ​ផ្ទះល្វែង​៩​ជាន់​មួយ​នៅក្នុង​ទីក្រុង Vyshhorod ក្នុង​តំបន់ Kyiv​។ មន្ត្រី​បាន​និយាយ​ថា​មនុស្ស​១៤៦ នាក់​ត្រូវបាន​គេ​ជម្លៀស​ចេញពី​អគារ​ខ្ពស់ៗ ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​ពេញ​មួយ​យប់​តែម្តង​។​ នៅ​កន្លែង​ផ្សេងទៀត បំណែក​មី​ស៊ី​ល​រុស្ស៊ី​មួយ​ផ្សេង​ទៀត​ក៏​ត្រូវបាន​គេ​យកចេញ​ពី​ទីធ្លា​ឯកជន​ក្នុង​តំបន់...
ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្ក​ឱ្យ​មាន​ទឹកជំនន់​ភ្លាមៗ និង​បង្កឱ្យមាន​ហេតុការណ៍​រអិល​បាក់​ដី​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា​របស់​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១០​នាក់ និង ៦​នាក់​ផ្សេង​ទៀត​បាត់​ខ្លួន នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​ប៉ូលីស​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។ ​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​តស៊ូ​យ៉ាង​ស្វិតស្វាញ​ដើម្បី​ទៅ​កាន់​ដល់​តំបន់​ដែល​រងគ្រោះ ស្ដិតនៅក្នុង​ទីតាំង​ចំនួន​៦​នៃ​ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងជើង បន្ទាប់​ពី​ភ្លៀង​មូសុង​បង្អុរ​ចុះ​ក្នុង​រយៈពេល​ពេញ​មួយ​សប្តាហ៍​កន្លងមក និង​បណ្តាលឱ្យ​ទឹកទន្លេ​ឡើង​ហើម​ហៀរហូរ​ច្រាំង​។ ​កាលពី​ថ្ងៃ​ពុធ​នោះ​ដែរ​ក្រុម​អ្នក​ជួយ​សង្គ្រោះ បាន​រក​ឃើញ​សព​មនុស្ស​យ៉ាងហោចណាស់​៥​នាក់ និង​មនុស្ស​៣​នាក់​ទៀត​រងរបួស​នៅក្នុង​ទីក្រុង Sibolga ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ ហើយ​នឹង​កំពុង​បន្ត​ស្វែងរក​អ្នកភូមិ​ចំនួន​៤​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​គេ​រាយការណ៍​ថា​បាត់​ខ្លួន...
​បន្ទាប់​ពី​ទាហាន​ថៃ​២​នាក់​ជាន់​មីន​នៅ​តំបន់ Tamaria ខេត្ត ស៊ីសាកេត កាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា កងទ័ពអាកាស​ថៃ​បាន​បង្ហោះ​រូបភាព នៃ​លំ​ហាត់​ហ្វឹកហ្វឺន​ទ្រង់ទ្រាយ​ធំ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ពួកគេ​។ ​សមយុទ្ធ​នេះ​បាន​សាកល្បង និង​វាយតម្លៃ​ប្រតិបត្តិការ​ផ្លូវអាកាស​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ ២០២៦ ដោយ​បង្ហាញ​ពី​សមត្ថភាព​របស់​កង​ទ័ព​អាកាស​ក្នុង​ការការពារ​អធិបតេយ្យភាព​ជាតិ ដោយ​ប្រើ​បច្ចេកវិទ្យា​យោធា​ទំនើប និង​យុទ្ធសាស្ត្រ​ប្រយុទ្ធ​តាម​អាកាស​ទំនើប ៕​
ករណី​មនុស្ស​ស្លាប់​ដោយសារ​ហេតុការណ៍​គ្រោះ​រអិល​បាក់​ដី​ដ៏​សាហាវ​នៅ​ភាគ​ខាងលិច​ប្រទេសកេន​យ៉ា​បាន​កើនឡើង​ដល់ ២៦ នាក់​ហើយ បន្ទាប់​ពី​សព​មនុស្ស​ចំនួន​៤ នាក់​ទៀត​ត្រូវបាន​រកឃើញ​។ ​ព័ត៌មាន​ថ្មី​ចុងក្រោយ​បំផុត​ស្តី​ពី​ជនរងគ្រោះ​បាន​ប្រកាសឡើង​នៅ​ពេល​ដែល​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ត្រូវបាន​ផ្អាក​នៅ​ថ្ងៃ​អាទិត្យ​ដោយសារ​តែ​ទឹកជំនន់​ភ្លាមៗ​នៅក្នុង​តំបន់ Rift Valley​។ ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កេន​យ៉ា​បាន​និយាយ​ថា​មនុស្ស ២៥ នាក់​នៅតែ​បាត់​ខ្លួន ហើយ​រដ្ឋាភិបាល​បាន​បង្កើន​បេសកកម្ម​ស្វែងរក ដោយ​យោធា​បាន​ដាក់ពង្រាយ​យន្តហោះ​ចំនួន ៤ គ្រឿង​ដើម្បី​ជួយ​ក្រុម​សង្គ្រោះ​ឲ្យចូល​ទៅក្នុង​តំបន់​ដែល​បាន​កាត់ផ្តាច់​ទាំងស្រុង​ដោយ​សារ​ទឹកជំនន់ បន្ទាប់​ពី​ផ្លូវ​ត្រូវបាន​ទឹក​ហូរ​នាំយកទៅ ពេល​រអិល​បាក់​ដី​ដែរ​កាលពី​ថ្ងៃ​សៅរ៍​នេះ...
អ្នក​ចិញ្ចឹម​គោ​នៅ​ប្រទេស​អា​ហ្សង់​ទី​ន​បាន​ប្រតិកម្ម​ជា​វិជ្ជមាន​ចំពោះ​ការ​បម្រុង​ទុក​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក​ចំពោះ​ប្រទេស​នៅ​អាមេរិក​ខាងត្បូង​មួយ​នេះ​ដោយ​រំពឹង​ថា​កិច្ចព្រមព្រៀង​នេះ​ក៏​អាច​មានន័យថា​ជា​ការបង្កើន​ការ​នាំចូល​សាច់គោ​របស់​សហរដ្ឋអាមេរិក​ផងដែរ​។ ​សហរដ្ឋអាមេរិក និង​អា​ហ្សង់​ទីនបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្តូ​ររូបិយប័ណ្ណ​២០​ប៊ី​លាន​ដុល្លារ ក្នុង​គោលបំណង​ធ្វើឱ្យ​មាន​ស្ថិរភាព​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​ប្រទេស​អា​ហ្សង់​ទីន​តិច​ជាង​មួយ​សប្តាហ៍​មុនពេល​មាន​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ក្នុង​ប្រទេស​។ ​ទន្ទឹម​នឹង​ការប្រកាស​ដ៏​សំខាន់​នោះដែរ លោក​ប្រធានាធិបតី Trump ក៏​បាន​ណែនាំ​ផងដែរ​ថា ទីក្រុង​វ៉ាស៊ីនតោន​អាច​ចាប់​ចាប់ផ្តើម​នាំចូល​សាច់គោ​អា​ហ្សង់​ទីន ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ទ្រង់ទ្រាយ​ធំ​របស់​ពួកគេ ដើម្បី​កាត់បន្ថយ​តម្លៃ​សាច់​សម្រាប់​អ្នកប្រើប្រាស់​អាមេរិក​។ ​ការផ្លាស់ប្តូរ​នេះ​ត្រូវបាន​ស្វាគមន៍​ដោយ​អ្នក​នាំចេញ​អា​ហ្សង់​ទីនថា​ជា​របកគំហើញ​ដ៏​មាន​សក្តានុពល​ក្នុងទំនាក់ទំនង​ពាណិជ្ជកម្ម​។ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​កា​រពារ​កញ្ចប់​ជំនួយ​មួយ​នេះ ចំ​ពេល​ដែល​មាន​ការរិះគន់​ក្នុង​ស្រុក​ដោយ​និយាយថា អា​ហ្សង់​ទីន “​កំពុង​តស៊ូ​ដើម្បី​ជីវិត​របស់​ខ្លួនឯង​” ដែល​សម​នឹង​ទទួលបាន​ការគាំទ្រ...
ព្រឹត្តិការណ៍​ពិ​ពណ៌​ឧទ្ធម្ភាគចក្រ​ចិន​លើក​ទី​៧​បាន​បិទ​បញ្ចប់​ហើយ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​នៅ​ទីក្រុង​ធាន​ជីន ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ SCO ដោយ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​ទៅលើ​យន្តហោះ​ទំនើបៗ និង​មាន​ទាំង​ប្រភេទ​យន្តហោះ​ដែល​ទាក់ទាញ​អ្នកទស្សនា​ខ្លាំង​រាប់​ម៉ឺន​នាក់ និង​បាន​កត់សម្គាល់​ពី​ការ​បង្ហាញខ្លួន​ជា​លើកដំបូង​នៅ​ក្នុង​វិស័យ​អាកាសចរណ៍​កម្ពស់​ទាប​របស់​ប្រទេស​ចិន​។ ​ព្រឹត្តិការណ៍​ពិ​ពណ៌​រយៈពេល​៤​ថ្ងៃនេះ​ក៏​បាន​បង្ហាញ​ជា​សាធារណៈ​ដែរ​នូវ​គំរូ​យន្តហោះ​ចំនួន​៥២​គ្រឿង រួម​ទាំង​ប្រភេទ​ឧទ្ធម្ភាគចក្រ យន្តហោះ​គ្មាន​មនុស្ស​បើក (UAVs) និង​យន្តហោះ​អណ្តែត​លើ​អាកាស និង​ចុះចត (eVTOL) ប្រភេទ​អគ្គិសនី ដោយ​ទាក់ទាញ​អ្នកទស្សនា​សរុប​ចំនួន​៧​ម៉ឺន​នាក់​។ វា​ក៏​បាន​បង្ហាញ​ពី​តំបន់​តាំងពិព័រណ៍​សេដ្ឋកិច្ច​រយៈកម្ពស់​ទាប​ក្នុង​ទីក្រុង​ធាន​ជីន​ដែល​បាន​ពង្រីក និង​បង្ហាញ​ឧទ្ធម្ភាគចក្រ​យោធា​ជាច្រើន​គ្រឿង​ទៀត...