ប្រជាពលរដ្ឋរស់នៅ និងប្រកបអាជីវកម្មនៅលើកោះរ៉ុងសន្លឹម ដែលទទួលបានថ្លៃអគ្គិសនីបណ្តាញជាតិដូចតំបន់ដីគោក ជំនួសថ្លៃអគ្គិសនីខ្ពស់ដោយសារការប្រើម៉ាស៊ីនម៉ាស៊ូត បន្ទាប់ពីការតភ្ជាប់ខ្សែកាបកប់ក្រោមបាតសមុទ្របានទៅដល់។
ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញនេះ អគ្គិសនីកម្ពុជា បានធ្វើការបញ្ជូនថាមពលអគ្គិសនីតាមរយៈខ្សែបណ្តាញអគ្គិសនីនេះ ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនី ជូនប្រជាពលរដ្ឋដែលរស់នៅលើកោះរ៉ុងសន្លឹម៕

