ខេត្តរតនគិរី៖ ក្រុមប្រជាពលរដ្ឋបានអោយដឹងថា បន្ទាប់ពីពួកគាត់បានប្រទះឃើញ មានគ្រឿងចក្រកំពុងឈូសឆាយដីតំបន់ដែនជម្រកសត្វព្រៃការពារដោយបរិស្ថាននៅតំបន់ក្បែបឹងស៊ីបផុយស្ថិតនៅក្នុងឃុំសេដា ស្រុកលំផាត់ ពួកគាត់ក៍មានការងឿយឆ្ងល់ក្នុងចិត្តយ៉ាងខ្លាំងថា ចុះហេតុអ្វីបានជាមានដាក់គ្រឿងចក្រឈូសរំលំព្រៃនៅតំបន់ដែនជម្រកសត្វព្រៃតំបន់ការពារដោយបរិស្ថានបានដូចច្នេះទៅវិញ។ ប្រជាពលរដ្ឋបាននិយាយទៀតថា គ្រឿងចក្រដែលពួកគេបានដឹកយកទៅទំលាក់នៅតំបន់ដែនជម្រកសត្វព្រៃលំផាត់នេះ គឺរយៈពេលប្រមាណជិតមួយសប្តារណ៍កន្លងកមហើយ ហើយពួកគេបានធ្វើសកម្មភាពឈូសឆាយដីព្រៃនឹងដើមឈើទំហំធំៗរាប់រយដើម ដែលការពារដោយមន្ត្រីបរិស្ថាននេះយ៉ាងគំហុក។ ក្រុមនេះហាក់ដូចជាមិនមានការខ្លាចភឹតភ័យពីសំណាក់អាជ្ញាធរ និងមន្ត្រីបរិស្ថាន ធ្វើការចុះបង្ក្រាបទល់តែសោះ។ ប្រជាពលរដ្ឋថា ព្រៃឈើដែលមានច្រើនបំផុត...
រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយប្រតិភូធនាគារពិភពលោកដឹកនាំដោយ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់និងចែករំលែកព័ត៌មានអំពីការជួយគាំទ្ររបស់ធនាគារពិភពលោកចំពោះពលករខ្មែរ...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី បានឯកភាពរួមគ្នាលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ ក៏ដូចជាដើម្បីការពារ និងលើកកម្ពស់សុខសន្តិភាព នៅក្នុងពិភពលោក ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាសកល។ ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី...
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ.) ថ្នាក់ជាតិ ដើម្បីពង្រឹងប្រព័ន្ធគុណភាពផលិតផលនៅកម្ពុជា ការពារអ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តក្នុងទីផ្សារ។ យុទ្ធនាការនេះនឹងត្រូវដំណើរការរហូតដល់ដំណាច់ឆ្នាំ២០២៦ ដោយផ្តល់ជូនការបញ្ចុះតម្លៃ និងការគាំទ្រពិសេសសម្រាប់ទាំងអ្នកផលិតក្នុងស្រុក និងក្រុមហ៊ុននាំចូលផលិតផល។ យុទ្ធនាការនេះត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ២...
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្តឱ្យមន្ត្រីជំនាញបន្តខិតខំកសាងស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើប ដើម្បីផ្តល់សេវាឱ្យមានប្រសិទ្ធភាព លឿនរហ័ស និងជឿទុកចិត្តបាន ពិសេសការងារចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ មានតម្លាភាព និងសមធម៌។ ថ្លែងនៅក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម...
នាល្ងាច ថ្ងៃទី 25 ខែតុលា ឆ្នាំ 2025 – សមាគមឥណ្ឌានៃសហគមន៍នៅកម្ពុជា (IACC) ដោយមានការគាំទ្រពីស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីបុណ្យពន្លឺ Diwali 2025 នៅមជ្ឈមណ្ឌលសន្និបាត OCIC ជ្រោយចង្វារ ។...
ឯកឧត្តមសាស្ត្រាចារ្យ លឹម តារា រដ្ឋលេខាធិការក្រសួងសុ ខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានថ្លែងបញ្ជាក់ថា គ្រូពេទ្យមិនមែនគិតតែពីការព្យាបាល និងធ្វើរោគវិនិច្ឆ័យដើម្បីព្យាបាលអ្នកជំងឺនោះទេ, ការសិក្សាបន្ត និងការរំលឹកឡើងវិញនូវក្រមសីលធម៍វិជ្ជាជីវៈ គឺជាការតព្វកិច្ចរបស់គ្រូពេទ្យគ្រប់រូប ដើម្បីធ្វើការព្យាជំងឺជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមសាស្ត្រាចារ្យ លឹម តារា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៥...
នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥នេះក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជាលើកដំបូងសម្រាប់វិស័យអប់រំ។ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនេះ មានគោលដៅសំខាន់បំផុត គឺឈានទៅបញ្ចប់ការបង្រៀនផ្គួបថ្នាក់ ដែលមានសិស្សច្រើនហួសកំណត់ពិបាកក្នុងការសិក្សា និងដើម្បីជួយសម្រួលភាពនឿយហត់ គ្រូបង្រៀនមួយចំនួនដែលត្រូវបង្រៀនពីរវេន ព្រោះតែខ្វះគ្រូ។ បេក្ខជនសរុបចំនួន ៨,៨៩៥នាក់ (ស្រី...
ខេត្តសៀមរាប៖ កម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យ និងបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយបានឃាត់ខ្លួនជនសង្ស័យជាបុរសជនជាតិចិនចំនួន០៣នាក់ ១-ឈ្មោះ XIAO SONG ២-ឈ្មោះ...
ខេត្តរតនគិរី៖ ក្រុមប្រជាពលរដ្ឋនិយាយថា មានសង្វៀនមាន់ជល់លើដី និង បាញ់មេអាប៉ោង ស៊ីសងលុយខុសច្បាប់ នៅព្រៃច័ន្ទីរខាងក្រោយ”អធិការនគរបាលស្រុកអូរយ៉ាដាវ ដោយមានមេខ្យល់កែនប្រជាជនឱ្យចូលទៅលេងយ៉ាងគរគ្រឹកគរគ្រេង និង មានការចាក់ភ្នាល់លុយរាប់លានរៀន ជាយូខែកន្លងមកហើយ។ ប្រជាជនបានអង្កេតឃើញថា នៅមិនទាន់មានអាជ្ញាធរ រឺ កម្លាំងអធិការស្រុកអូរយ៉ាដាវ ចុះបង្ក្រាបនោះទេ។ លើសពីនេះ...
