ខេត្តរតនគិរី៖ ថ្មីៗនេះ បានបែកធ្លាយរឿងការដេញថ្លៃផ្លូវប៊ីតុងមួយខ្សែរស្ថិតនៅឃុំល្អក់ស្រុកអូរជុំខេត្តរតនគិរី ដោយគេសង្កេតឃើញ ករណីដេញថ្លៃគំរោងផ្លូវប៊ីតុងខ្សែរនេះ ដោយមានក្រុមហ៊ុនជាច្រើនមកចូលរួមដេញថ្លៃ តែគេបានសង្កេតឃើញថា ការដេញថ្លៃគំរោងផ្លូវនៅក្នុងឃុំល្អក់ស្រុកអូរជុំនេះ បើទោះមានក្រុមហ៊ុនចូលរួមដេញថ្លៃច្រើនយ៉ាងណាក៍ដោយ តែគេបានឃើញមានការខ្សឹបខ្សៀវគ្នា និងចរចាលុយទឹកតែ ហើយក្រុមហ៊ុនដែលដាក់ដេញថ្លៃនៅគ្រារនោះមានត្រឹមតែចំនួន៣ ក្រុមហ៊ុនតែប៉ុណ្ណោះ។ ចំណែកក្រុមហ៊ុនជាច្រើនទៀត មិនបានយកលិខិតដេញថ្លៃគំរោងផ្លូវ ទៅចូលរួមដាក់នោះទេ ត្រូវបានគេឃើញក្រុមហ៊ុនទាំងនេះ ធ្វើសកម្មភាពដើរចុះដើរឡើង ហើយបានសម្ងំនៅក្បែៗ សាលាឃុំល្អក់នេះឯង។
ជាក់ស្តែង កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នៅសាលា ឃុំល្អកស្រុកអូរជុំ ខេត្តរតនគីរី បានរៀបចំប្រកាសដេញថ្លៃ គម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ករណីការដេញគំរោងផ្លូវប៊ីតុងនេះដែរ ដោយមានមន្ត្រីបច្ចេកទេសខេត្ត អភិបាលរងស្រុក ប្រធានគណៈកម្មការលទ្ធកម្មឃុំ ស្មៀនឃុំ និងអ្នកទទួលការគ្រប់បណ្ដាខេត្ត ដែលបានចូលរួម នៅវេលាទទួលសំណើម៉ោង៩.០០នាទី ពេលវេលាឈប់ទទួលសំណើម៉ោង៩.១០នាទី ពេលវេលាបើកសំណើម៉ោង៩.២០នាទី នៅឃុំល្អកស្រុកអូរជុំ ។
ចំណែកគម្រោងសាងសង់ផ្លូវបេតុងប្រវែង៣០០ម៉ែត្រ តម្លៃប៉ាន់ស្មាន ២១៦,៤១៨,៥៥៦ រៀល ក្នុងចំណោមក្រុមហ៊ុនជាច្រើន តែការដាក់សំណើរដេញថ្លៃទទួលបានសំណើរចំនួនបីរសំណើរតែប៉ុណ្ណោះ។
ករណីការដេញថ្លៃគំរោងផ្លូវប៊ីតុងខាងលើនេះ BNN និង គេហទំព័រ ស្លាប់ប៉ាកកាទឹកខ្មៅ បានសង្កេតឃើញ ករណីដេញថ្លៃគំរោងផ្លូវ នៅឃុំល្អក់ស្រុកអូរជុំមួយនេះ មានភាពរញ៉េរញ៉ៃមិនប្រកបដោយបន្លាភាពឡើយ។ បច្ចុប្បន្ន ក្រុមហ៊ុនដែលទទួលការដេញថ្លៃបានក្នុងភាពច្របូកច្របលនោះ គឺឈ្មោះ ក្រុមហ៊ុន ឃុនជេននី និងដំណាងដាក់លិខិតឱ្យក្រុមហ៊ុនមានឈ្មោះ គុជ តុងផេង ។
បើទោះជាដូចច្នេះក៍ដោយ ក្រោយពីមានការដេញថ្លៃគំរោងផ្លូវខាងលើនេះ ក្រុមហ៊ុនជាច្រើនកំពុងរងចាំលុយទឹកតែដែលក្រុមហ៊ុនបានតាមខ្សឹបខ្សៀវគ្នា គ្រារដែលដំណាងក្រុមហ៊ុនទាំងនោះ មិនយកលិខិត ទៅដាក់ចូលរួមដេញថ្លៃ ជាថ្នូចាំយកលុយទឹកតែនៅខាងក្រៅ។
សូមជម្រាបថា គម្រោងសាងសង់ផ្លូវបេតុងមួយខ្សែដែលមានតម្លៃប៉ាន់ស្មាន២១៦,៤១៨,៥៥៦ , ត្រូវបានគេដាក់ដេញថ្លៃដោយក្រុមហ៊ុនបី ប៉ុន្តែអ្វីដែលធ្វើឲ្យមានការសង្ស័យខ្លាំងនោះបានចុះត្រឹមតែ២១០, ០០០,០០០ប៉ុណ្ណោះ ចំណុចយើងឃើញថានេះ ជាការរៀបចំទុកជាមុនមិនមែនជាការប្រកួតប្រជែងយុត្តិធម៌នោះទេ។
ដោយប្រជាពលរដ្ឋ សង្កេតឃើញការដេញថ្លៃគំរោងផ្លូវប៊ីតុងចំណុចឃុំល្អក់ស្រុកអូរជុំ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ មិនមានភាពប្រក្រតី និងរញ៉េរញ៉ៃចំពោះដំណាង ក្រុមហ៊ុននិមួយៗតាមខ្សឹបខ្សៀវគ្នាចាំទទួលលុយទឹកតែដោយសម្ងាត់នោះ ប្រជាពលតដ្ឋនៅក្នុងឃុំល្អក់ស្រុកអូរជុំ សំនោមពរដល់លោក កៀង តុលា អភិបាលស្រុកអូរជុំ និងឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី សុំជួយលុបគំរោងដេញថ្លៃ នៅថ្ងៃទី៥ ខែមិថុនានេះ ចេញនិងដាក់ការដេញថ្លៃគំរោងផ្លូវប៊ីតុងនៅឃុំល្អក់នេះសារជាថ្មី ខណៈមានភាពមិនប្រក្រតី សង្ស័យមានការឃុបឃឹតគ្នារវាងក្រុមហ៊ុន និង ក្រុមហ៊ុនផ្សេងទៀត បង្កើតឱ្យមានអំពើរពុករលួយ នៅក្នុងឃុំ និងស្រុកអូរជុំខេត្តរតនគិរី យើងនះ៕

