ខេត្តរតនគិរី: នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ នៅឃុំកក់ស្រុកបរកែវ ខេត្តរតនគិរី ត្រូវបានគេឃើញមានក្រុមហ៊ុនជាច្រើនដោយកំពុងឈរត្រៀបត្រានៅបរិវេណសាលាឃុំកក់ស្រុកបរកែវ ដោយមានកាន់លិខិតដាក់ដេញថ្លៃគម្រោងផ្លូវបេតុងជាប់និងដៃដែលមានចំនួនប្រប្រមាណជិត២០ក្រុមហ៊ុន។
ករណីដាក់ដេញថ្លៃគម្រោងផ្លូវបេតុងខាងលើ ខណៈពេលវេលាដែលជិតដល់ម៉ោងដេញថ្លៃគម្រោងផ្លូវ នៅក្នុងសាលាឃុំកក់ក៍មានដំណាងក្រុមហ៊ុនជាច្រើនកុះករ ដែលអង្គុយចាំដាក់លិខិតដេញថ្លៃ គ្រារនោះត្រូវបានគេសង្កេត់ឃើញមានត្រឹមតែក្រុមហ៊ុនចំនួន៤ តែប៉ុណ្ណោះ ដែលដាក់លិខិតប្រណាំងប្រជេងក្នុងការដេញថ្លៃគម្រោងផ្លូវបេតុងនៅឃុំកក់ស្រុកបរកែវ។
បើទោះជាដូចច្នេះក៍ដោយ ក្រុមហ៊ុនដែលបានទទួលជ័យលាភីក្នុងការដាក់លិខិតស្នើរសុំដេញថ្លៃគម្រោងផ្លូវបេតុងនៅសាលាឃុំកក់ ឈ្មោះ ក្រុមហ៊ុន ពង្សការវិវឌ្ឍ និងអ្នកដាក់លិខិតដេញថ្លៃក្រុមហ៊ុនមួយនេះឈ្មោះ ឌីម ឡុច ។ ចំណែកផ្លូវបេតុងដែលក្រុមហ៊ុន ស្នើរសុំដាក់ដេញថ្លៃបានដោយមានទំហំផ្លូវប្រភេទបេតុងអាមេប្រវែង០.៤គ.ម ទទឺង៦ម កម្រាស់០.១៥ម ប្រើប្រភេទដែក១០លី។
សូមបញ្ជាក់ថា ការសាងសង់ផ្លូវបេតុងអាមេ ប្រវែង០.៤ គ.ម ទទឹង៦ ម៉ែត្រ កម្រាស់០.១៥ ម់ែត្រ (ប្រើដែកទំហំ១០ លី)
ការថថែទាំរយៈពេល៦ខែតំលៃប៉ាន់ស្មាន២៨៩.៧២៤.២០០ រៀល (ពីររយប៉ែតសិបប្រាំបួនលាន ប្រាំពីររយម្ភៃបួនពាន់ ពីររយរៀល )។
សូមជម្រាបថា ក្រុមហ៊ុនដែលស្ថិតនៅក្នុងការប្រគួតប្រជេងដាក់ដេញថ្លៃគម្រោងផ្លូវបេតុងខាងលើនេះដោយមានឈ្មោះក្រុមចំនួន៤ រួមមានដូចខាងក្រោម:
១.អ្នកដាក់លិខិតដេញថ្លៃឈ្មោះ ឌីម ឡុច តំណាងអោយក្រុមហ៊ុន ពង្សការវិវឌ្ឍ ដោយមានទឹកលុយ១៦៥៦០០០០០ ៛។
២.ឈ្មោះ វ៉ាន់ ទ្រីគា តំណាងអោយក្រុមហ៊ុន វ៉ាន់ ទ្រីគា ដោយមានទឹកលុយ១៦៨០០០០០០៛។
៣.ឈ្មោះហម ស្រីមាស តំណាងអោយក្រុមហ៊ុន ហម ស្រីមាស ដោយមានទឹកលុយ២០៤០០០,០០០៛។
៤.ឈ្មោះក្រុមហ៊ុន ចាន់តាក់មុន្នីការ ជួម៉ោរីខនត្ត្រាត់ ១៦៨០០ ០០០៛ ។ រយៈពេលសុពលភាពនៃសំណើដេញថ្លៃចំនួន៤៥ថ្ងៃ ចាប់ពីថ្ងៃប្រជុំបើកសំណើដេញថ្លៃ។
យ៉ាងណាក៍ដោយ បន្ទាប់ពីក្រុមទទួលបាននៃដាក់ដេញថ្លៃប្រជាពលរដ្ឋរស់នៅឃុំកក់ស្រុកបរកែវ ស្នើរសុំដល់ម្ចាស់ក្រុមហ៊ុន ពង្សការវិវឌ្ឍ ជួយសម្រួលនៅការសាសង់ផ្លូវបេតុងអោយត្រូវស្តង់ដា ដែលឃុំ/សង្កាត់បានដាក់ជូនក្នុងការអភវឌ្ឍន៍ផ្លូវបេតុងមួយខ្សែរនេះ៕

