April 18, 2026
​បើទោះបីជា​មាន​បទ​ឈប់​បាញ់​ជាបន្ទាន់​ជា​លើក​ទី​២ កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥​កន្លង​មក​ហើយ​ក៏​ដោយ ក៏​នៅ​មានវីរ​យុទ្ធជន​មួយចំនួន​នៅ​បន្ត​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​។ ក្នុង​មនោសញ្ចេតនា​អាណិត​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​ពលិកម្ម​ដ៏​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ជាតិ​មាតុភូមិ​, នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២៦​នេះ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ដោយ​ផ្ទាល់​ចំពោះ​វីរ​យុទ្ធជន​ការពារ​បូរណភាព​ទឹកដី​ដ៏​អង់អាច​ក្លាហាន​ដែល​រងរបួស និង​ពុល​ផ្សែង​ក្នុង​សមរភូមិ...
​ការខិតខំ​ប្រឹងប្រែង​សិក្សា​ឲ្យទទួល​បាន​លទ្ធផល​ល្អ គឺ​ដើម្បី​នាំយក​មក​នូវ​កិត្តិយស​ជូន​ខ្លួនឯង​ផ្ទាល់ ដល់​ក្រុមគ្រួសារ និង​ប្រទេសជាតិ​, ឯកឧត្តម រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដែរ​ថា នៅពេលដែល​យើង​ប្រព្រឹត្ត​ល្អ ធ្វើ​ល្អ ដូចជា​ធ្វើ​បុណ្យ​ឲ្យ​ឳ​ពុក ម្តាយ របស់​យើង​,​ពេលដែល​យើង​ខំ​ប្រឹងប្រែង​រៀនសូត្រ​សម្រេច​គោលបំណង​របស់​គាត់ គឺ​ដូចជា​ធ្វើ​បុណ្យ​កឋិន ៧​វត្ត​ជូន​គាត់ ហើយ​គាត់​សប្បាយចិត្ត​ណាស់​, ​នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់ ឯកឧត្តម...
ខេត្ត​កំពង់ស្ពឺ​៖ សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុម​អ្នកលេង​ល្បែង​ជល់​មាន់​លើដី​១៩​នាក់ ដោយ​អនុវត្ត​តាម​បញ្ជា​របស់​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដ​កំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២៦ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឃុត សុផល អធិការនគរបាល​ស្រុក បេ​ី​ក​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ល្បែង​សុីសង ជល់​មាន់ មួយ​កន្លែង​ស្ថិតនៅ​ដីឡូត៍​ទំនេរ...
​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៦ តាមរយៈ​បណ្ដាញ​សង្គម សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​គូសបញ្ជាក់ថា ក្នុង​គ្រា​ដ៏​លំបាក​ដែល​ប្រទេសជាតិ​យើង​បាន​ទទួលរង​នូវ​សង្គ្រាម​ឈ្លានពាន​មកលើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ខ្ញុំ​ពិតជា​បាន​ឃើញ​ច្បាស់​នូវ​ស្មារតី​សាមគ្គីភាព និង​ឯកភាព​ជាតិ​រឹងមាំ​រវាង​ខ្មែរ​និង​ខ្មែរ ក៏​ដូចជា​បាន​ឃើញ​ច្បាស់​នូវ​ការឈឺចាប់​របស់​ជាតិ​យើង និង​របស់​ប្រជាជន​យើង ហើយ​ជា​ការឈឺចាប់​មួយ...
ព្រឹត្តិការណ៍​វប្បធម៌ ឈ្វេងយល់​ពី​វប្បធម៌ កម្ពុជា​-​ចិន ត្រូវបាន​រៀបចំ​ដោយ​ជោគជ័យ និង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់ រាជរដ្ឋាភិបាល​កម្ពុជា និង​ចិន ព្រមទាំង​ស្ថាប័ន​ស្រាវជ្រាវ ដោយ​រួម​បញ្ចូល​ទីផ្សារ​វប្បធម៌ អម​ដោយ​សិក្ខាសាលា និង​ការប្រកួត​ស្នាដៃ​ច្នៃប្រឌិត​របស់​យុវជន​។​ ​ព្រឹត្តិការណ៍​នេះ មិន​ត្រឹមតែ​ជា​ពិធីបុណ្យ​វប្បធម៌​ដ៏​រស់​រវើក​មួយ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ការអនុវត្ត​ការទូត រវាង​ប្រជាជន និង​ប្រជាជន យ៉ាង​ស៊ីជម្រៅ...
ឯកឧត្តម គីម វីរៈ អនុប្រធាន និង​ជា​អគ្គលេខាធិការ គ​.​ជ​.​គ​.​ម​. បាន​ចូលរួម​កិច្ចប្រជុំ​សិក្សា​វាយតម្លៃ​ស្ថានភាព​ហេដ្ឋារចនាសម្ព័ន​នានា ដែល​រង​ផល​ប៉ះពាល់​ពី​ការបាញ់​ផ្លោង​របស់​យោធា​ថៃ​កាលពី​ពេល​ថ្មីៗ​នេះ នៅក្នុង​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ច​ន ណា​រិទ្ធ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច រៀបចំ...
កាលពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២៦ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ដឹកនាំ​មន្ដ្រី​បច្ចេកទេស​ក្រសួង និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​កណ្ដាល អញ្ជើញ​ទៅ​ពិនិត្យ​វឌ្ឍនភាព​សាងសង់ និង​ពិនិត្យ​គុណភាព​ផ្លូវ​ជនបទ​ចំនួន ៣​ខ្សែ នៅក្នុង​ខេត្ត​កណ្ដាល​។ ផ្លូវ​ទាំង​៣​ខ្សែ មាន​ដូចខាងក្រោម​៖ . ខ្សែ​ទី​១៖...
​យោងតាម​របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ចេញផ្សាយ​ថ្ងៃ​អង្គារ​ទី​៦​មករា ឆ្នាំ​២០២៦ បាន​បង្ហាញ​ឲ្យដឹងថា ក្នុង​ឆ្នាំ​២០២៥ ចាប់ពី​ខែ​មករា ដល់​ធ្នូ កម្ពុជា​រក​ចំណូល​បាន​ពី​ការនាំ​ចេញ​អង្ករ ទៅ​ក្រៅប្រទេស​បាន​ប្រមាណ​៩៤០​ពាន់​តោន ទទួលបាន​ចំណូល​៦០២​លាន​ដុល្លារ​។​ ​ក្នុង​របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បង្ហាញ​ទៀត​ថា ការនាំ​ចេញ​អង្ករ​ឆ្នាំ​២០២៥ មាន​កំណើន​សរុប​ចំនួន​៤៥,៥៩​ភាគរយ និង​ការនាំចេញ​ស្រូវ មាន​កំណើន​សរុប​ចំនួន​៣២,៤៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៤​។...
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ជំរុញ​ឱ្យ​មន្ទីរ​បរិស្ថាន រាជធានី ខេត្ត​ទាំងអស់ ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ព្រៃឈើ ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ជាពិសេស​មិន​អនុញ្ញាត​ឱ្យ​មាន​ការប្រើប្រាស់​ផល​អនុផល​ព្រៃឈើ កាប់​ចេញពី​តំបន់ការពារធម្មជាតិ ចូល​រោង​សិប្បកម្ម​, រោង​ស្តុក និង​ឡ​ដុត​ធ្យូង​ខុសច្បាប់​។ ​ទន្ទឹមនឹងនេះ...
​ភ្នំពេញ ៖ តាម​ផែនការ​របស់​រាជរដ្ឋាភិបាល រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន LNG ដែល​មាន​អនុភាព ៩០០ មេហ្កា​វ៉ាត់ នឹង​ដាក់​ឱ្យ​ដំណើរការ​ដំណាក់​ទី ១ នៅ​ចុងឆ្នាំ​២០២៦ និង​ដំណាក់កាល​ទី ២ គ្រោង​ដាក់ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៧​។​ ​ឯកឧត្តម កែវ រតនៈ...