ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងបញ្ជូនកំណត់ទូតតវ៉ាទៅកាន់ប្រទេសថៃ ចំពោះសកម្មភាពរបស់កងកម្លាំងយោធាថៃ ដែលអាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបន្ថយភាពតានតឹង និងសន្តិសុខរបស់ពលរដ្ឋតាមព្រំដែន នេះបើយោងតាមមន្ត្រីក្រសួងបញ្ជាក់នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ។ កំណត់ទូតតវ៉ាជាផ្លូវការនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីយោធាថៃ បានដាក់របងលួសបន្លាឡើងវិញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦...
ព័ត៌មានជាតិ
ក្រោយមានការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាជាលើកទី២ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលដៅបន្ទាន់ក្នុងការធានាសុវត្ថិភាព សុខមាលភាព និងសុខដុមរមនាជូនប្រជាជនភៀសសឹក ក្នុងនោះរួមមានការយកចិត្តទុកដាក់ខ្ពស់លើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ មុនពេលប្រជាជនភៀសសឹកវិលត្រឡប់ទៅលំនៅឋានវិញ។ ជាមួយគ្នានោះ អាជ្ញាធរមីន...
បើទោះបីជាមានបទឈប់បាញ់ជាបន្ទាន់ជាលើកទី២ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងមកហើយក៏ដោយ ក៏នៅមានវីរយុទ្ធជនមួយចំនួននៅបន្តសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។ ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានសម្រាប់ជាតិមាតុភូមិ, នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ចំពោះវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហានដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ...
ការខិតខំប្រឹងប្រែងសិក្សាឲ្យទទួលបានលទ្ធផលល្អ គឺដើម្បីនាំយកមកនូវកិត្តិយសជូនខ្លួនឯងផ្ទាល់ ដល់ក្រុមគ្រួសារ និងប្រទេសជាតិ, ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា នៅពេលដែលយើងប្រព្រឹត្តល្អ ធ្វើល្អ ដូចជាធ្វើបុណ្យឲ្យឳពុក ម្តាយ របស់យើង,ពេលដែលយើងខំប្រឹងប្រែងរៀនសូត្រសម្រេចគោលបំណងរបស់គាត់ គឺដូចជាធ្វើបុណ្យកឋិន ៧វត្តជូនគាត់ ហើយគាត់សប្បាយចិត្តណាស់, នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម...
ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកលេងល្បែងជល់មាន់លើដី១៩នាក់ ដោយអនុវត្តតាមបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក បេីកប្រតិបត្ដិការបង្ក្រាបល្បែងសុីសង ជល់មាន់ មួយកន្លែងស្ថិតនៅដីឡូត៍ទំនេរ...
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ តាមរយៈបណ្ដាញសង្គម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្គ្រាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី ខ្ញុំពិតជាបានឃើញច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំរវាងខ្មែរនិងខ្មែរ ក៏ដូចជាបានឃើញច្បាស់នូវការឈឺចាប់របស់ជាតិយើង និងរបស់ប្រជាជនយើង ហើយជាការឈឺចាប់មួយ...
ព្រឹត្តិការណ៍វប្បធម៌ ឈ្វេងយល់ពីវប្បធម៌ កម្ពុជា-ចិន ត្រូវបានរៀបចំដោយជោគជ័យ និងទទួលបានការគាំទ្រពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា និងចិន ព្រមទាំងស្ថាប័នស្រាវជ្រាវ ដោយរួមបញ្ចូលទីផ្សារវប្បធម៌ អមដោយសិក្ខាសាលា និងការប្រកួតស្នាដៃច្នៃប្រឌិតរបស់យុវជន។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាពិធីបុណ្យវប្បធម៌ដ៏រស់រវើកមួយប៉ុណ្ណោះទេ ថែមទាំងជាការអនុវត្តការទូត រវាងប្រជាជន និងប្រជាជន យ៉ាងស៊ីជម្រៅ...
ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គ.ជ.គ.ម. បានចូលរួមកិច្ចប្រជុំសិក្សាវាយតម្លៃស្ថានភាពហេដ្ឋារចនាសម្ព័ននានា ដែលរងផលប៉ះពាល់ពីការបាញ់ផ្លោងរបស់យោធាថៃកាលពីពេលថ្មីៗនេះ នៅក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ច រៀបចំ...
កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល អញ្ជើញទៅពិនិត្យវឌ្ឍនភាពសាងសង់ និងពិនិត្យគុណភាពផ្លូវជនបទចំនួន ៣ខ្សែ នៅក្នុងខេត្តកណ្ដាល។ ផ្លូវទាំង៣ខ្សែ មានដូចខាងក្រោម៖ . ខ្សែទី១៖...
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយថ្ងៃអង្គារទី៦មករា ឆ្នាំ២០២៦ បានបង្ហាញឲ្យដឹងថា ក្នុងឆ្នាំ២០២៥ ចាប់ពីខែមករា ដល់ធ្នូ កម្ពុជារកចំណូលបានពីការនាំចេញអង្ករ ទៅក្រៅប្រទេសបានប្រមាណ៩៤០ពាន់តោន ទទួលបានចំណូល៦០២លានដុល្លារ។ ក្នុងរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញទៀតថា ការនាំចេញអង្ករឆ្នាំ២០២៥ មានកំណើនសរុបចំនួន៤៥,៥៩ភាគរយ និងការនាំចេញស្រូវ មានកំណើនសរុបចំនួន៣២,៤៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។...
