June 13, 2026

ព័ត៌មានអន្តរជាតិ

ព្រឹត្តិការណ៍​ពិ​ពណ៌​ឧទ្ធម្ភាគចក្រ​ចិន​លើក​ទី​៧​បាន​បិទ​បញ្ចប់​ហើយ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​នៅ​ទីក្រុង​ធាន​ជីន ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ SCO ដោយ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​ទៅលើ​យន្តហោះ​ទំនើបៗ និង​មាន​ទាំង​ប្រភេទ​យន្តហោះ​ដែល​ទាក់ទាញ​អ្នកទស្សនា​ខ្លាំង​រាប់​ម៉ឺន​នាក់ និង​បាន​កត់សម្គាល់​ពី​ការ​បង្ហាញខ្លួន​ជា​លើកដំបូង​នៅ​ក្នុង​វិស័យ​អាកាសចរណ៍​កម្ពស់​ទាប​របស់​ប្រទេស​ចិន​។ ​ព្រឹត្តិការណ៍​ពិ​ពណ៌​រយៈពេល​៤​ថ្ងៃនេះ​ក៏​បាន​បង្ហាញ​ជា​សាធារណៈ​ដែរ​នូវ​គំរូ​យន្តហោះ​ចំនួន​៥២​គ្រឿង រួម​ទាំង​ប្រភេទ​ឧទ្ធម្ភាគចក្រ យន្តហោះ​គ្មាន​មនុស្ស​បើក (UAVs) និង​យន្តហោះ​អណ្តែត​លើ​អាកាស និង​ចុះចត (eVTOL) ប្រភេទ​អគ្គិសនី ដោយ​ទាក់ទាញ​អ្នកទស្សនា​សរុប​ចំនួន​៧​ម៉ឺន​នាក់​។ វា​ក៏​បាន​បង្ហាញ​ពី​តំបន់​តាំងពិព័រណ៍​សេដ្ឋកិច្ច​រយៈកម្ពស់​ទាប​ក្នុង​ទីក្រុង​ធាន​ជីន​ដែល​បាន​ពង្រីក និង​បង្ហាញ​ឧទ្ធម្ភាគចក្រ​យោធា​ជាច្រើន​គ្រឿង​ទៀត...
កងកម្លាំង​ការពារ​អ៊ីស្រាអែល (IDF) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​បាន​ចាប់ផ្តើម​ការវាយប្រហា​រ​ថ្មី​មួយ​ប្រឆាំង​នឹង​គោលដៅ​របស់​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រីប​ភាគ​ខាងត្បូង​ហើយ​។ យោង​តាម​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ទៀត​ថា​ប្រតិ​ប​តិ្ត​ការ​នេះ​ដឹកនាំ​ដោយ​បញ្ជា​ការ​ភាគខាងត្បូង​របស់ IDF “​បន្ទាប់​ពី​មាន​ការរំលោភ​បទ​ឈប់​បាញ់​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​។ ​អ្នកនាំពាក្យ​របស់ IDF បាន​និយាយថា​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ថ្មីៗ​នេះ យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល យន្តហោះ​កងទ័ពអាកាស និង​កាំភ្លើង​ធំ​បាន​វាយប្រហារ​ទីតាំង​របស់​ហា​ម៉ាស​រាប់សិប​កន្លែង រួម​ទាំង​កន្លែង​ផ្ទុក​អាវុធ ការដំឡើង​យោធា និង​ទីតាំង​បាញ់​បង្ហោះ​ជាដើម​។...