ខេត្តមណ្ឌលគិរី៖ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី កាលពីវេលាម៉ោង០៣ និង៤៥នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំដោយលោក អ៊ុក វណ្ណៈ នាយរងខណ្ឌ បានចុះប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត នៅត្រង់ចំណុចនិយាមកា (769303-1382043) ស្ថិតក្នុងភូមិវ៉ាលយោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
យោងតាមរបាយការណ៍រដ្ឋបាលព្រៃឈើបញ្ជាក់ថា ដោយបានចាប់ឃាត់គោយន្តកែច្នៃ ចំនួន០១គ្រឿង ឈើអារប្រភេទលេខ១ (ជន្លង់ម្រេច ផ្ចឹក) ចំនួន ២០០ ដើម។ ចំពោះវត្ថុចាប់យកខាងលើ ត្រូវបានយកមករក្សាទុកជាបណ្តោះអាសន្ន នៅទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមច្បាប់៕

