ខេត្តរតនគិរី៖ ក្រុមប្រជាពលរដ្ឋនិយាយថា មានសង្វៀនមាន់ជល់លើដី និង បាញ់មេអាប៉ោង ស៊ីសងលុយខុសច្បាប់ នៅព្រៃច័ន្ទីរខាងក្រោយ”អធិការនគរបាលស្រុកអូរយ៉ាដាវ ដោយមានមេខ្យល់កែនប្រជាជនឱ្យចូលទៅលេងយ៉ាងគរគ្រឹកគរគ្រេង និង មានការចាក់ភ្នាល់លុយរាប់លានរៀន ជាយូខែកន្លងមកហើយ។ ប្រជាជនបានអង្កេតឃើញថា នៅមិនទាន់មានអាជ្ញាធរ រឺ កម្លាំងអធិការស្រុកអូរយ៉ាដាវ ចុះបង្ក្រាបនោះទេ។
លើសពីនេះ ករណីវង់ល្បែងល្មើសច្បាប់នេះ គេកត់សម្គាល់ឃើញថា សង្វៀនមាន់ជល់លើដី និង បាញ់មេអាប៉ោង ភ្នាល់លុយ គឺមានការនាំមនុស្សតាមបណ្តាស្រុកក្នុងខេត្ត និង ក្រៅខេត្ត ដើម្បីបានមកចូលរួមលេងល្បែងទាំងនេះនិងមានការចាក់ភ្នាល់លុយយ៉ាងអ៊ូអរជាទីបំផុត។
តែចំណែក សមត្ថកិច្ចមូលដ្ឋាននៅស្រុកអូរយ៉ាដាវវិញ អង្គុយចាំទទួលយកលាភសការៈ ដោយជាថ្នូមិនចុះបង្ក្រាប វង់ល្បែងមាន់ជល់នៅព្រៃច័ន្ទីរ ខាងក្រោយអធិការ ស្ថិតនៅភូមិប៉ាតតេ ឃុំប៉ាតតេស្រុកអូរយ៉ាដាវយើងនេះ។
ករណីសង្វៀនមាន់ជល់លើដីផ្លែដែកនិងផ្លែកាំបិតខាងលើនេះ ប្រជាពលរដ្ឋដែលមិនពេញចិត្តនិងល្បែងស៊ីសងក្នុងស្រុក បានបង្ហើបនិងស្នើរសុំតាមអ្នកសារព័ត៌មានថា សុំឱ្យលោក ហេង ប៊ុន្នី អភិបាលស្រុកអូរយ៉ាដាវ និង លោក សូយ សំណាង អធិការស្រុកមេត្តាជួយមានវិធានការទប់ស្អាត់និងបង្ក្រាបផ្ទាល់រាល់ល្បែងស៊ីសងខុសច្បាប់ទាំងនេះផង។
យ៉ាងណាក៍ដោយលោក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ លោកថា លោករវល់កិច្ចប្រជុំនៅប្រទេសវៀតណាម បន្តែលោកថា លោកនឹងបញ្ជាកម្លាំងប៉ុស្តិ៍/ឃុំប៉ាតតេ និង កម្លាំងអធិការរងស្រុកអូរយ៉ាដាវ ដើម្បីធ្វើការចុះត្រួតពិនិត្យនិងធ្វើការទប់ស្កាត់៕

