ខេត្តរតនគិរី៖ ក្រុមអ្នកភូមិរ៉យនិយាយថា ទីតាំងជិករ៉ែត្បូងដ៍ធំសម្បើមមួយកន្លែងនៅជាប់ភូមិប៉ាឡែ ក្នុងឃុំម៉ាលិកស្រុកអណ្តូងមាសខេត្តរតនគិរី ត្រូវគេសង្ស័យថាជាតំបន់រ៉ែត្បូង ដែលគ្មានច្បាប់ត្រឹមនោះទេ។
បច្ចុប្បន្នតំបន់រ៉ែត្បូងមួយកន្លែងកន្លែងនេះ ត្រូវគេឃើញថាមានកម្មករជាច្រើនអ្នកបានលួចសម្រុកចូលទៅតាមទ្វារដែករបស់ម្ចាស់ដី សម្រុកជិករ៉ែត្បូង ដោយមានកម្មករជាច្រើនអ្នក។
បន្ទាប់ពី លោកឧកញ្ញារម្នាក់ លោកបានដាក់គ្រឿងចក្រកាយរ៉ុករករ៉ែត្បូងនៅទីនោះ ហើយម្នាក់នោះក៍ឈប់ទៅវិញ រយៈពេលប្រមាណជិត៣ឆ្នាំ កន្លងទៅ បន្ទាប់ពីលោកឧកញ្ញារ បញ្ឈប់ការដាក់គ្រឿងចក្រកាយរករ៉ែត្បូងនៅទីនោះ ក៍មានជនឆ្លៀតឱ្យកាសមួយក្រុមទៀត បានប្រមូលកម្មកររ៉ែត្បូង ជាច្រើនអ្នក ដើម្បីសម្រុកជិកយករ៉ែត្បូងនៅ”តំបន់បាឡយ”ស្ថិតនៅឃុំម៉ាលិនស្រុកអណ្តូងមាសនេះបន្តទៀត ដោយពួកគេប្រើកម្មករជិករ៉ែត្បូងដោយគ្មានសម្ចៃដៃ។
អ្នកភូមិបាននិយាយទៀតថា ម្ចាស់ទីតាំងរ៉ែត្បូង នៅបរឡយខាងលើនេះត្រូវគេស្គាល់ឈ្មោះលោកជំទាវ កែវ ថាវ៉ី )បន្ទាប់ពីគេដាក់កម្លាំងកម្មករជិករ៉ែត្បូងជាច្រើនអ្នក នៅភូមិសាស្ត្រដីចំការខ្ទង់ជិតរយហិក.តា ក្រុមនេះគេបានដាក់មនុស្សចំនួនប្រមាណ ៥ ទៅ ៦នាក់ សម្រាប់ដេកចាំយាមទ្វាររបងដីរបស់គេ សម្រាបចាំឃាត់ ឬ ក៍ចាំបង្កររឿងជាមួយអ្នកកាសែត ដែលចូលទៅថតរូបភាពនៅទីតាំង រ៉ែត្បូង នៅបាឡយនេះ។
ការយាមកាមយ៉ាងតឹងរឹងរបស់ជនស៊ីវិលទាំងនេះ ក៍បានបង្ករការភ្នាក់ផ្អើលដល់ប្រជនក្នុង 1-ភូមិ រ៉យ 2-ភូមិបរឡយ 3-ភូមិប៉ាឡែ ក្នុងឃុំម៉ាលិក ក្នុងស្រុកអណ្តូងមាសនេះដែរ។
មិនតែប៉ុណ្ណោះមួយរយៈកន្លងទៅមានក្រុមអ្នកកាសែតក្នុងស្រុកនៃខេត្តរតនគិរី មួយក្រុម! ក្រុមនេះបានចុះទៅស្រាវជ្រាវ ដើម្បីយកព័ត៌មាន ធ្វើការផ្សព្វផ្សាយ តែគ្រានោះក្រុមអ្នកចាំទ្វារបងរ៉ែត្បូង របស់លោកជំទាវ កែវ ថាវ៉ី ដែលជាជនស៊ីវិលទាំងនេះ ក៍បាន(ចាប់ឃាន់ខ្លួនក្រុមអ្នកកាសែតបានមួយចំអិនកំពិស) ក្រោយពីមានការឆ្លងឆ្លើយ យោប្បល់ពីមន្ត្រីមានអំណាចដែលជាសមត្ថកិច្ចក្នុងខេត្ត ទើបក្រុមនេះបានដោះឡែងអ្នកកាសែតទាំងនោះអោយមានសេរីភាពត្រឡប់មកផ្ទះវិញ។
អ្នកភូមិក្នុងឃុំម៉ាលិកបាននិយាយទៀតថា សភាពអណាធិបតេយ្យរបស់អ្នកយាមរបងរ៉ែត្បូង របស់លោកជំទាវ កែវ ថាវ៉ី រូបនេះបានធ្វើឱ្យប្រជាជននៅតាមភូមិ ក្នុងឃុំម៉ាលិចស្រុកអណ្តូងមាស ទាំងនោះមានការភឹតភ័យនិងមានព្រួយបារម្មយ៉ាងខ្លាំង លើបញ្ហារភូមិ-ឃុំ ដែលគ្មានសុវត្ថភាព ដល់ប្រជាជននៅក្នុងស្រុក នៃខេត្តរតនគិរី ទាំងមូល។
ក្រោយពីមានសេចក្តីរាយការណ៍ជូន ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ករណីតំបន់ជិករ៉ែត្បូង នៅបរឡយ ឃុំម៉ាលិក ស្រុកអណ្តូងមាស ឯកឧត្តម អភិបាលខេត្ លោកក៍បានជ្រាបហើយពីរឿងបញ្ហារ៉ែត្បូង បរឡយក្នុងឃុំម៉ាលិកស្រុកអណ្តូងមាសនេះ លោកក៍បានឱ្យចៅហ្វាស្រុក ចុះទៅធ្វើការត្រួតពិនិតនៅតំបន់រ៉ែត្បូង ខាងលើនេះភ្លាមៗតែម្តង។
រ៉ែត្បូងនៅបរឡយនេះ លោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស នៅព្រឹកថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២៥នេះ លោកបានបញ្ជាក់អោយក្រុមការងារ BNN និងគេហទំព័រ ស្លាប ប៉ាកកាទឹកខ្មៅ ថឹងថា រ៉ែត្បូងនៅបរឡយនេះ លោកធ្លាប់ឱ្យអាជ្ញាធរស្រុកអភិបាលរងស្រុកដឹកនាំកម្លាំងចុះទៅធ្វើកិច្ចសន្យាម្តងរួចហើយ កាលពីសប្តារណ៍មុននេះ ជាមួយអ្នកចាំមើលកម្មកររ៉ែត្បូង ឱ្យលោកជំទាវ កែវ ថាវ៉ី ដោយគេមានឈ្មោះលោក ផល ហៅប្រុស ជំនាញរ៉ែនិងថាមពលខេត្តរតនគិរី និងអាជ្ញាធរស្រុកអណ្តូងមាស បានធ្វើកិច្ចសន្យាបញ្ឈប់ការជិករ៉ែត្បូង នៅចំណុចបរឡយនេះបន្តទៀត។
ករណីរ៉ែត្បូងនៅបរឡយនេះ ក្រោយពីមានសេចក្តីរាយការណ៍ BNN នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកានេះ អាជ្ញាធរស្រុកអណ្តូងមាស និង លោក អ៊ុង ហួរ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត ក៍បានចុះទៅធ្វើការត្រួតពិនិត្យសារជាថ្មី ម្តងទៀត ចំណុចជិករ៉ែត្បូង នៅបរឡយ ក្នុងស្រុកអណ្តូងមាសខាងលើនេះ៕

