ប្រាង្គប្រាសាទព្រះវិហារ សម្បត្តិវប្បធម៌កេរមរតកដូនតាខ្មែរជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ត្រូវបានរងការខូចខាតដោយសារតែសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មកលើទឹកដីកម្ពុជា កាលពីខែកក្កដា និងនៅខែធ្នូ ឆ្នាំ២០២៥ នេះ។
យោធាថៃបានបាញ់បំផ្លាញប្រាសាទ បំផ្លាញអគារអភិរក្សរបស់គម្រោងអភិរក្សនិងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ដែលស្ថិតនៅបរិវេណគោបុរៈទី៥ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតនៃប្រាសាទ។
ពេលលឃើញរូបភាពនៃការបំផ្លិចបំផ្លាញទាំងកម្រោលទាំងនេះរបស់យោធាថៃអំឡុងពេលនៃការឈ្លានពានទឹកដីកម្ពុជា ក្នុងនាមកូនខ្មែរ គ្រប់រូបពិតជាឈឺចាប់បំផុត និងនឹកស្រណោះស្នាដៃដូនតាខ្មែរយើង។
ប្រជាជនខ្មែរ ពេលដែលទាហានថៃបាញ់បំផ្លាញប្រសាទបែបនេះ មានតែសូមបួងសួងដល់អស់បារមីនៃអតីតព្រះមហាក្សត្រ មហាក្សត្រីយានីខ្មែរ សូមតាមបីបាច់ថែរក្សាព្រះរាជាណាចក្រកម្ពុជា ថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ ប្រជាជនខ្មែរ និងជាពិសេសវីរៈកងទ័ពកម្ពុជាដែលកំពុងកាន់អាវុធការពារបូរណភាពទឹកដីកម្ពុជាដ៏អង់អាចក្លាហាន សូមបានឈ្នះអស់មារសត្រូវ និងជួបប្រទះតែសេចក្តីសុខ និងសន្តិភាព។
យ៉ាងណាងក៍ដោយ ប្រជាជនខ្មែរ សូមឱ្យកងទ័ពថៃទាំងអស់សូមអោយស្លាប់ពេញព្រៃជាចំណីត្មាត និងសូមឱ្យថៃរលាយទាំងប្រទេស៕

