បន្ទាយមានជ័យ៖ នៅជំរំស្នាក់នៅបណ្តោះអាសន្នថ្មីមួយកន្លែងទៀត ដែលស្ថិតនៅក្នុងបរិវេណ វត្តគោល ស្រុកចុងកាល់ ស្ថានភាពសន្តិសុខនៅតែជាក្ដីបារម្ភ ដោយស្នូរគ្រាប់ផ្លោងនៅតែបន្តបន្លឺឡើងជារឿយៗនៅក្បែរតំបន់នោះ។
យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលកំពុងភៀសខ្លួនស្នាក់នៅទីនោះ បានឱ្យដឹងថា ដោយសារតែស្ថានភាពភ័យខ្លាច និងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនចំពោះស្នូរគ្រាប់ផ្លោងដែលនៅតែបន្តធ្លាក់ ប្រជាពលរដ្ឋមួយចំនួនបានសម្រេចចិត្តចាកចេញពីជំរំវត្តគោលនេះ ដើម្បីបន្តទៅស្វែងរកទីតាំងសុវត្ថិភាពផ្សេងទៀត៕

