ការថ្លែងរបស់លោកដូណាល់ត្រាំ ធ្វើឡើងក្នុងពិធីប្រកាស ការផលិតនាវាចម្បាំងខ្នាតយក្សថ្មីជាមួយរដ្ឋមន្ត្រីក្រសួងសង្គ្រាម និង រដ្ឋមន្ត្រីកងទ័ពជើងទឹក។
ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោកត្រាំបានថ្លែងថា ប្រទេសថៃកំពុងដើរលើទិសដៅល្អប្រសើរឡើងវិញ ដោយលោកបានលើកឡើងថា៖ «អ្នកដឹងហើយថា ភាគីថៃជាអ្នកចាប់ផ្តើមជម្លោះជាមួយប្រទេសកម្ពុជា ហើយបន្ទាប់មកក៏បានចាប់ផ្តើមបង្កភាពតានតឹងឡើងវិញម្តងទៀត»។
លោក ត្រាំ បានបន្តថា «ប៉ុន្តែខ្ញុំគិតថា លោក Marco, យើងកំពុងគ្រប់គ្រងស្ថានការណ៍ល្អឡើងវិញ ដែលអាចបញ្ឈប់សង្គ្រាមនេះបាន» ហើយលោកបានអះអាងថា សហរដ្ឋអាមេរិកបានជួយបញ្ឈប់សង្គ្រាមចំនួនប្រាំបីរួចហើយ។
លោកបានធ្វើការកត់សម្គាល់ទាំងនេះ ក្នុងអំឡុងពេលប្រកាសអំពីនាវាចម្បាំង Golden Fleet ថ្មីមួយគ្រឿង កាលពីយប់មិញ ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក និងរដ្ឋមន្ត្រីក្រសួងកងទ័ពជើងទឹកសហរដ្ឋអាមេរិកា៕
