ខេត្តកំពត៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តកំពតបាននាំមកនូវ ភាពសប្បាយរីករាយ និងបរិយាកាសអធិកអធម ដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
នៅតាមបណ្តារមណីយដ្ឋាននានា បានរៀបចំយ៉ាងស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ដើម្បីទទួលភ្ញៀវទេសចរ។
នៅតាមបណ្តោយដងព្រែកកំពង់បាយ រដ្ឋបាលខេត្តបានរៀបចំតាំងលម្អភ្លើងពណ៍ដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរទស្សនាកម្សាន្តនាពេលរាត្រី។
ភាពរីករាយនេះ មិនត្រឹមតែជាការ កម្សាន្ត ប៉ុណ្ណោះទេ តែជាការ បង្ហាញយ៉ាងច្បាស់អំពី ការថែរក្សា ប្រពៃណីវប្បធម៌ដ៏ សម្បូរបែបរបស់ ខ្មែរ ក្នុង លក្ខណៈ ជាមហាគ្រួសារ ខ្មែរ តែមួយ ក្រោម ម្លប់ សន្តិភាព៕

