រនគិរី៖ នៅពិធីបុណ្យអុំទូក បណ្តែតប្រទើប សំពះព្រះខែ និងអកអំបុកឆ្នាំនេះយើងមកមើលទិដ្ឋភាព ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តរតនគិរី នារមណីយដ្ឋាន បឹងកន្សែង បាននាំមកនូវ ភាពសប្បាយរីករាយ និងបរិយា
កាសអធិកអធម ដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងមានមន្ទីរទេសចរណ៍ ជាសេនាធិការនៅតាមបណ្តារមណីយដ្ឋាននានា បានរៀបចំយ៉ាងស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ ដើម្បីទទួលភ្ញៀវទេសចរជាតិអន្តរជាតិ។
ការទាក់ទាញក្រសែភ្នែកទៅនិងភាពរីករាយនេះ មិនត្រឹមតែជាការកម្សាន្ត ប៉ុណ្ណោះទេ តែជាការបង្ហាញយ៉ាងច្បាស់អំពី ការថែរក្សាប្រពៃណីវប្បធម៌ ដ៏សម្បូរបែប របស់ខ្មែរ ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរ តែមួយក្រោមម្លប់សន្តិភាព៕

