ខេត្តរតនគិរី៖ សមត្ថកិច្ចចម្រុះឡោមព័ទ្ធតំបន់រ៉ែត្បូងគ្មានច្បាប់ របស់លោកជំទាវ កែវ ថាវ៉ី ដោយដាក់កម្លាំងកម្មករ ជីកយករ៉ែត្បូងដោយខុសច្បាប់ ហើយមិនតែប៉ុណ្ណោះ គេបានឱ្យឆ្កែកាចចាំរបងរ៉ែ ចាំខាំសមត្ថកិច្ចដែលចង់ចូលនៅតំបន់រ៉ែត្បូងខុសច្បាប់ នៅបរឡយ ស្ថិតនៅក្នុងឃុំម៉ាលិក ស្រុកអណ្តូងមាសនខេត្តរតនគិរីនេះ។
ក្រោយពីមានសេចក្តីរាយការពីអ្នកស្រុក នៅតំបន់រ៉ែត្បូង នៅបរឡយ ក្នុងឃុំម៉ាលិក ស្រុកអណ្តូងមាស ខាងលើនេះ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ត្រូវបានកម្លាំងសមត្ថកិច្ចអាជ្ញាធរស្រុកអណ្តូងមាស និង មន្ត្រីជំនាញរ៉ែនិងថាមពលខេត្ត ចុះទៅហាមឃាត់និងអោយឈ្មោះ ផល (ហៅប្រុស) តំណាងឱ្យលោកជំទាវ កែវ ថាវ៉ី ធ្វើកិច្ចសន្យាបញ្ឈប់ ជីកយករ៉ែត្បូង នៅតំបន់បរឡយ ក្នុងឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរីនេះបន្តទៀត។
ខណៈពេលចុះទៅដល់មុខរបងដែលគេបាំងហាមមិនឱ្យសមត្ថកិច្ចចូលនោះ លោក យ៉ាន់ ចំរើន អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានគំរាម លោក ផល ហៅប្រុស មិនឱ្យបន្តជីកយករ៉ែត្បូង នៅតំបន់បរឡយនេះទៀតទេ បើនៅតែបន្តជីករ៉ែត្បូង ដិយលួចលាក់និងគ្មានច្បាប់ បន្តទៀត លោកនិងរាយការណ៍ជូនថ្នាក់ខេត្ត និងសុំកម្លាំង តុលាខេត្តរតនគិរី ដើម្បីចុះចាប់តែម្តង។
យ៉ាងណាក៍ដោយ ខណៈសមត្ថកិច្ចចម្រុះ កំពុងចុះប្រតិបត្តិការនិងអោយឈ្មោះ ផល ហៅប្រុស ធ្វើកិច្ចសន្យា បញ្ឈប់ ជីកយករ៉ែត្បូង នៅតំបន់បរឡយ ដែលជាបន់រ៉ែដែលគ្មានច្បាប់នោះ នៅចំពោះមុខសមត្ថកិច្ច និង មន្ត្រីជំនាញរ៉ែនិងថាមពលខត្ត លោក ផល បានបញ្ជាក់ថា នៅទីតាំងរ៉ែត្បូងដែលគេកំពុងឱ្យកម្មករ ជីកយករ៉ែនេះ គេបានជីករណ្តៅរ៉ែត្បូង ត្រឹមតែចំនួន០៥ រណ្តៅតែប៉ុណ្តោះ។
សមត្ថកិច្ចស្តាប់ឮហើយក៍មានការហួសចិត្ត នឹងឱ្យឈ្មោះ ផល ហៅប្រុសរូបនេះ មកផ្តិតមេដៃលើកិច្ចសន្យា ឱ្យបញ្ឈប់ភ្លាមក្នុងការជីកយករ៉ែត្បូង ដោយខុសច្បាប់ ខាងលើនេះ។
សូមជម្រាបថា រូបភាពកាលពីមុនស្ថិតនៅទីតាំងរ៉ែត្បូងនៅចំណុចបរឡយ ស្ថិតនៅឃុំម៉ាលិកស្រុកអណ្តូងមាសនេះ ក្រោយពីលោកឧកញ្ញា ជិន សំណាង បញ្ឈប់ការយកគ្រឿងចក្រកាយរករ៉ែត្បូងនៅតំបន់នេះ ។ គ្រារនោះដែរ ក៍មានលោក ជំទាវម្នាក់ ឈ្មោះ កែវ ថាវី ក៍បានអោយឈ្មោះ ផល ហៅប្រុស នៅតែលួចប្រើកម្មករ ឱ្យចូលជីករ៉ែត្បូងដោយខុសច្បាប់ នៅតំន់បរឡយនេះ ខណៈអាជ្ញាធរ និង មន្ត្រីជំនាញរ៉ែ និង ថាមពលខេត្ត ក៍ដោយ ក៍មិនដឹងពីព័ត៌មាន ការលួចជីកយករ៉ែត្បូងនៅចំណុចទីតាំងចាស់នេះដែរ រយៈកាលជិតបីរឆ្នាំមកហើយនោះ៕

