សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃរយៈពេល ៨ ថ្ងៃមកនេះ យោធាថៃបានយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររួមមានផ្ទះសម្បែងជនស៊ីល ភូមិដ្ឋាន ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម។
ការវាយប្រហារដោយសព្វាវុធធុនធ្ងន់រួមនឹងយន្តហោះទម្លាក់គ្រាប់បែក និងគ្រាប់បែកចង្កោម ផ្សែងពុល បង្កឱ្យប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាបាត់បង់ជីវិតចំនួន ១១ រូប (ទារក១រូប) និងរបួសចំនួន៥៩រូប គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ។
ត្រឹមល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ជនភៀសសឹកដែលភៀសខ្លួនពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មានចំនួន ១២០ ៨១៤ គ្រួសារ ស្មើនឹង ៤០៣ ៦០១ នាក់ ក្នុងនោះស្ត្រីចំនួន ២០៨ ២៦៦ នាក់ និងកុមារចំនួន ៩៧ ២០៩ នាក់។
ភាគីថៃត្រូវទទួលខុសត្រូវចំពោះសកម្មភាពនៃការរំលោភឈ្លានពានរបស់ខ្លួនលើទឹកដីកម្ពុជា និងយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររបស់ខ្លួន។
នេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ភាគីថៃលើច្បាប់អន្តរជាតិ សិទ្ធិមនុស្សផ្សេងៗទៀត៕

