កប៉ាល់ទេសចរណ៍ដ៏ធំមួយគ្រឿងឈ្មោះ WESTERDAM មកពីប្រទេសហូឡង់ បានដឹកភ្ញៀវចំនួន១,៨៧៧នាក់ ភាគច្រើនមកពីប្រទេសអាម៉េរិកនិងជាស្ត្រី បានចូលចតនៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុទាំងព្រឹកព្រលឹមម៉ោង៦ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ។ នេះយោងតាមរបាយការណ៍របស់សមត្ថកិច្ចប៉ូលីស ។
បើទោះជាប្រទេសកម្ពុជាយើង កំពុងតែមានសង្គ្រាមឈ្លានពានពីប្រទេសថៃ យ៉ាងណាក៏ដោយ ក៏នៅតែមានភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តប្រទេសយើងដែរ ។
សមញ្ជាក់ថា ប្រទេសយើងមានសុខសន្តិភាព និង ការអភិវឌ្ឍន៍ ដែលគេទទួលស្គាល់ជាអន្តរជាតិ ។
ភ្ញៀវទេសចរស្ទើរតែទាំងអស់ គ្រាន់តែចុះពីកប៉ាល់ភ្លាម គឺសំដៅមកវេទិកា ៧មករា ដើម្បីចូលរួមឧបត្ថម្ភជាសម្ភារថវិកា គ្រឿងឧបភោគបរិភោគ ជូនដល់វីរៈកងទ័ពកម្ពុជាយើង និង ប្រជាពលរដ្ឋភៀសសឹក ។
គួររំលឹកថា កប៉ាល់ដ៏ធំសម្បើមនេះ មាននាវឹកចំនួន៨០០ នឹងចាកចេញពីប្រទេសកម្ពុជានៅម៉ោង៨យប់ថ្ងៃខែឆ្នាំដដែល ឆ្ពោះទៅប្រទេសថៃ៕


