June 13, 2026

bnnpost

ភ្នំពេញ​៖ ក្នុងឱកាស​អញ្ជើញ​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ នា​ទីស្តីការក្រសួង បណ្តាញ​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ដឹកនាំ​ដោយ លោក យី គឹម​ថា​ន នាយក​ប្រចាំ​ប្រទេស​ស្តីទី​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា បាន​គោរព​ស្នើសុំ​មតិយោបល់...
​បន្ទាប់​ពី​ទាហាន​ថៃ​២​នាក់​ជាន់​មីន​នៅ​តំបន់ Tamaria ខេត្ត ស៊ីសាកេត កាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា កងទ័ពអាកាស​ថៃ​បាន​បង្ហោះ​រូបភាព នៃ​លំ​ហាត់​ហ្វឹកហ្វឺន​ទ្រង់ទ្រាយ​ធំ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ពួកគេ​។ ​សមយុទ្ធ​នេះ​បាន​សាកល្បង និង​វាយតម្លៃ​ប្រតិបត្តិការ​ផ្លូវអាកាស​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ ២០២៦ ដោយ​បង្ហាញ​ពី​សមត្ថភាព​របស់​កង​ទ័ព​អាកាស​ក្នុង​ការការពារ​អធិបតេយ្យភាព​ជាតិ ដោយ​ប្រើ​បច្ចេកវិទ្យា​យោធា​ទំនើប និង​យុទ្ធសាស្ត្រ​ប្រយុទ្ធ​តាម​អាកាស​ទំនើប ៕​
​ជនសង្ស័យ​ចំនួន​២៦៣​នាក់ (​ស្ត្រី ១៧​នាក់​) ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ ទីតាំង​អតីត​កាស៊ីណូ ហ្គា​ឡា​ក់​ស៊ី វើល​ដ៍ ស្ថិតនៅ​ក្រុម​ទី​៦ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ក្រោម​ការសង្ស័យថា មានការ​លប​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ បច្ចេកវិទ្យា (Online Scam)​។​...
​កំពត​៖ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​បន្ទាយមាស បាន​និង​កំពុង​គិតគូរ​ក្នុងការ​ប្រែក្លាយ តំបន់​ទេសភាព​ភ្នំ​ព្រះ​គុហារ​ហ្លួង ឱ្យទៅ​ជា​កន្លែង​កំសាន្ត​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​បន្ទាយមាស​ខេត្ត​កំពត ក៏ដូចជា​ប្រជាជន​ទូទាំង​ប្រទេស​។ ​នេះ​បើ​តាម​បញ្ជាក់​លើ​បណ្តាញ​សង្គម​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ របស់​ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ដែនដី​។​ ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់ថា ការ​ប្រែក្លាយ​នេះ គឺ​ធ្វើឡើង​តាមរយៈ​ការរៀបចំ​ផ្លូវ​ចូល...
(​ខេត្ត​តៃនិញ​, វៀតណាម​)៖ ក្រសួង​ការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ការពារជាតិ​វៀតណាម បានរួម​គ្នា​ប្រារព្ធ​ពិធី​ជំនួប​ប្រាស្រ័យ​មិត្តភាព​ការពារ​ជាតិ​ព្រំដែន​វៀតណាម​-​កម្ពុជា លើក​ទី​២ ដែល​ពិធី​ជា​ផ្លូវការ​នឹង​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅលើ​ទឹកដី​ខេត្ត​ស្វាយរៀង ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​តៃនិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​ ​ដើម្បី​អបអរសាទរ​ពិធី​ដ៏​មាន​អត្ថន័យ ចំណងមិត្តភាព...
​ខេត្ត​រតនគិរី​៖ សមត្ថកិច្ច​ចម្រុះ​ឡោម​ព័ទ្ធ​តំបន់​រ៉ែ​ត្បូង​គ្មាន​ច្បាប់ របស់​លោកជំទាវ កែវ ថា​វ៉ី ដោយ​ដាក់​កម្លាំង​កម្មករ ជីក​យក​រ៉ែ​ត្បូង​ដោយ​ខុសច្បាប់ ហើយ​មិនតែប៉ុណ្ណោះ គេ​បាន​ឱ្យ​ឆ្កែ​កាច​ចាំ​របង​រ៉ែ ចាំ​ខាំ​សមត្ថកិច្ច​ដែល​ចង់​ចូល​នៅ​តំបន់​រ៉ែ​ត្បូង​ខុសច្បាប់ នៅ​បរ​ឡយ ស្ថិតនៅក្នុង​ឃុំ​ម៉ាលិក ស្រុក​អណ្តូង​មាស​ន​ខេត្តរតនគិរី​នេះ​។​ ​ក្រោយពី​មាន​សេចក្តី​រាយ​ការ​ពី​អ្នកស្រុក នៅ​តំបន់​រ៉ែ​ត្បូង នៅ​បរ​ឡយ ក្នុង​ឃុំ​ម៉ាលិក...
រន​គិរី​៖ នៅ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទើប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​នេះ​យើង​មក​មើល​ទិដ្ឋភាព​  ថ្ងៃទី​២ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​ខេត្ត​រតនគិរី នា​រមណីយដ្ឋាន បឹង​កន្សែង បាន​នាំមក​នូវ ភាពសប្បាយ​រីករាយ និង​ប​រិយា​ ​កាស​អធិកអធម...
​ខេត្ត​កំពត​៖ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​ខេត្ត​កំពត​បាន​នាំមក​នូវ ភាពសប្បាយ​រីករាយ និង​បរិយាកាស​អធិកអធម ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​ ​នៅតាម​បណ្តា​រមណីយដ្ឋាន​នានា បាន​រៀបចំ​យ៉ាង​ស្រស់ស្អាត និង​មាន​សណ្តាប់ធ្នាប់​ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​។​ ​នៅតាម​បណ្តោយ​ដងព្រែក​កំពង់បាយ រដ្ឋបាល​ខេត្ត​បាន​រៀបចំ​តាំង​លម្អ​ភ្លើង​ពណ៍​ដ៏​ស្រស់ស្អាត​សម្រាប់​ភ្ញៀវទេសចរ​ទស្សនា​កម្សាន្ត​នា​ពេល​រាត្រី​។​ ​ភាព​រីករាយ​នេះ...
នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដែល​ជា​ថ្ងៃ​ទី​២​នៃ​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្ដែតប្រទីប​និង​សំពះ​ព្រះ​ខែ គឺ​មាន​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ​រាប់ម៉ឺន​នាក់​។ ចំណោម​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​ទស្សនា​តំបន់​អង្គរ ដែល​ហាក់ដូចជា​មាន​ការ​ណាត់​ជួបជុំ​មហា​គ្រួសារ​ខ្មែរ​នៅលើ​ទឹកដី​ពិសិដ្ឋ​នេះ គឺ​មាន​ខ្លះ​ទើបតែ​បាន​មក​ទស្សនា​លើកដំបូង​នៅ​ក្នុង​ឆាកជីវិត​របស់​ពួកគេ​។​ ​យុវជន​ម្នាក់ មកពី​ខេត្ត​កំពង់ស្ពឺ ដែល​ទើបតែ​មក​ទស្សនា​អង្គរ​លើក​ដំបូង​ក្នុង​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ​នៃ​ថ្ងៃ​បុណ្យ​ជាតិ...
ពិធី​ជំនួប​ប្រាស្រ័យ​មិត្តភាព​ការពារ​ព្រំដែន កម្ពុជា​-​វៀតណាម លើក​ទី​២ និង លំ​ហាត់​សុខាភិបាល​យោធា​រួមគ្នា រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ បាន​ប្រព្រឹត្តទៅ​ក្នុង​អំឡុង ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​មាន​គោលបំណង​ចម្បង​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ទ្វេភាគី ការកសាង​ព្រំដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដើម្បី​ផលប្រយោជន៍​រួម​នៃ​ប្រជាជន​ទាំង​ពីរ​។​ ​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា...