June 13, 2026

ព័ត៌មានជាតិ

នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ការពារ​ជាតិ​ធ្វើ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​ជំនួប​ប្រាស្រ័យ​មិត្តភាព ការពារ​ព្រំដែន ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ កម្ពុជា​-​វៀតណាម លើក​ទី​២ ។ ​នៅក្នុង​ឱកាស​អញ្ជើញ​ដល់​ច្រកព្រំដែន​អន្តរជាតិ...
BREAKINC: អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​អាមេរិក បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​អង្គារ ទី​១១ ខែ​វិច្ឆិកា​នេះ​ថា សហរដ្ឋអាមេរិក​កំពុង​ប្រមូល​ព័ត៌មាន​បន្ថែម​អំពី​ឧទ្ទវហេតុ ដែល​ទាហាន​ថៃ​ជាន់មីន​នៅក្បែរ​ព្រំដែន​កម្ពុជា ជាមួយ​ការជំរុញឱ្យ​ប្រទេស​ជិតខាង​ទាំង​២​បន្ត រក្សា​ស្ថិរភាព និង​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​មាន​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ធ្វើ​ជា​សាក្សី​។​ ​ការកត់សម្គាល់​របស់​មន្ត្រី​អាមេរិក​ខាងលើ​កើតមានឡើង...
​រាជធានី​ភ្នំពេញ​៖ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់ លោក ឃឹម ស៊ុន​សូ​ដា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​កំបូល និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ឯកឧត្តម ទ្រី ណា​រ៉េត អភិបាលរង ទទួលបន្ទុក​ការងារ​សាធារណការ និង​បរិស្ថាន អនាម័យ បាន​ដឹកនាំ​មន្ត្រី​ចុះ​ណែនាំ​ដល់​អាជីវករ​ដែល​យក​ចំណី​ផ្លូវ​សាធារណៈ​មក​ដាក់​តាំង​សម្ភារៈ​លក់ដូរ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន...
ភ្នំពេញ​៖ ក្នុងឱកាស​អញ្ជើញ​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ នា​ទីស្តីការក្រសួង បណ្តាញ​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ដឹកនាំ​ដោយ លោក យី គឹម​ថា​ន នាយក​ប្រចាំ​ប្រទេស​ស្តីទី​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា បាន​គោរព​ស្នើសុំ​មតិយោបល់...
​ជនសង្ស័យ​ចំនួន​២៦៣​នាក់ (​ស្ត្រី ១៧​នាក់​) ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ ទីតាំង​អតីត​កាស៊ីណូ ហ្គា​ឡា​ក់​ស៊ី វើល​ដ៍ ស្ថិតនៅ​ក្រុម​ទី​៦ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ក្រោម​ការសង្ស័យថា មានការ​លប​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ បច្ចេកវិទ្យា (Online Scam)​។​...
​កំពត​៖ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​បន្ទាយមាស បាន​និង​កំពុង​គិតគូរ​ក្នុងការ​ប្រែក្លាយ តំបន់​ទេសភាព​ភ្នំ​ព្រះ​គុហារ​ហ្លួង ឱ្យទៅ​ជា​កន្លែង​កំសាន្ត​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​បន្ទាយមាស​ខេត្ត​កំពត ក៏ដូចជា​ប្រជាជន​ទូទាំង​ប្រទេស​។ ​នេះ​បើ​តាម​បញ្ជាក់​លើ​បណ្តាញ​សង្គម​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ របស់​ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ដែនដី​។​ ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់ថា ការ​ប្រែក្លាយ​នេះ គឺ​ធ្វើឡើង​តាមរយៈ​ការរៀបចំ​ផ្លូវ​ចូល...
(​ខេត្ត​តៃនិញ​, វៀតណាម​)៖ ក្រសួង​ការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ការពារជាតិ​វៀតណាម បានរួម​គ្នា​ប្រារព្ធ​ពិធី​ជំនួប​ប្រាស្រ័យ​មិត្តភាព​ការពារ​ជាតិ​ព្រំដែន​វៀតណាម​-​កម្ពុជា លើក​ទី​២ ដែល​ពិធី​ជា​ផ្លូវការ​នឹង​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅលើ​ទឹកដី​ខេត្ត​ស្វាយរៀង ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​តៃនិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​ ​ដើម្បី​អបអរសាទរ​ពិធី​ដ៏​មាន​អត្ថន័យ ចំណងមិត្តភាព...
​ខេត្ត​រតនគិរី​៖ សមត្ថកិច្ច​ចម្រុះ​ឡោម​ព័ទ្ធ​តំបន់​រ៉ែ​ត្បូង​គ្មាន​ច្បាប់ របស់​លោកជំទាវ កែវ ថា​វ៉ី ដោយ​ដាក់​កម្លាំង​កម្មករ ជីក​យក​រ៉ែ​ត្បូង​ដោយ​ខុសច្បាប់ ហើយ​មិនតែប៉ុណ្ណោះ គេ​បាន​ឱ្យ​ឆ្កែ​កាច​ចាំ​របង​រ៉ែ ចាំ​ខាំ​សមត្ថកិច្ច​ដែល​ចង់​ចូល​នៅ​តំបន់​រ៉ែ​ត្បូង​ខុសច្បាប់ នៅ​បរ​ឡយ ស្ថិតនៅក្នុង​ឃុំ​ម៉ាលិក ស្រុក​អណ្តូង​មាស​ន​ខេត្តរតនគិរី​នេះ​។​ ​ក្រោយពី​មាន​សេចក្តី​រាយ​ការ​ពី​អ្នកស្រុក នៅ​តំបន់​រ៉ែ​ត្បូង នៅ​បរ​ឡយ ក្នុង​ឃុំ​ម៉ាលិក...
រន​គិរី​៖ នៅ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទើប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​នេះ​យើង​មក​មើល​ទិដ្ឋភាព​  ថ្ងៃទី​២ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​ខេត្ត​រតនគិរី នា​រមណីយដ្ឋាន បឹង​កន្សែង បាន​នាំមក​នូវ ភាពសប្បាយ​រីករាយ និង​ប​រិយា​ ​កាស​អធិកអធម...
​ខេត្ត​កំពត​៖ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​ខេត្ត​កំពត​បាន​នាំមក​នូវ ភាពសប្បាយ​រីករាយ និង​បរិយាកាស​អធិកអធម ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​ ​នៅតាម​បណ្តា​រមណីយដ្ឋាន​នានា បាន​រៀបចំ​យ៉ាង​ស្រស់ស្អាត និង​មាន​សណ្តាប់ធ្នាប់​ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​។​ ​នៅតាម​បណ្តោយ​ដងព្រែក​កំពង់បាយ រដ្ឋបាល​ខេត្ត​បាន​រៀបចំ​តាំង​លម្អ​ភ្លើង​ពណ៍​ដ៏​ស្រស់ស្អាត​សម្រាប់​ភ្ញៀវទេសចរ​ទស្សនា​កម្សាន្ត​នា​ពេល​រាត្រី​។​ ​ភាព​រីករាយ​នេះ...