June 13, 2026

ព័ត៌មានជាតិ

នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដែល​ជា​ថ្ងៃ​ទី​២​នៃ​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្ដែតប្រទីប​និង​សំពះ​ព្រះ​ខែ គឺ​មាន​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ​រាប់ម៉ឺន​នាក់​។ ចំណោម​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​ទស្សនា​តំបន់​អង្គរ ដែល​ហាក់ដូចជា​មាន​ការ​ណាត់​ជួបជុំ​មហា​គ្រួសារ​ខ្មែរ​នៅលើ​ទឹកដី​ពិសិដ្ឋ​នេះ គឺ​មាន​ខ្លះ​ទើបតែ​បាន​មក​ទស្សនា​លើកដំបូង​នៅ​ក្នុង​ឆាកជីវិត​របស់​ពួកគេ​។​ ​យុវជន​ម្នាក់ មកពី​ខេត្ត​កំពង់ស្ពឺ ដែល​ទើបតែ​មក​ទស្សនា​អង្គរ​លើក​ដំបូង​ក្នុង​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ​នៃ​ថ្ងៃ​បុណ្យ​ជាតិ...
ពិធី​ជំនួប​ប្រាស្រ័យ​មិត្តភាព​ការពារ​ព្រំដែន កម្ពុជា​-​វៀតណាម លើក​ទី​២ និង លំ​ហាត់​សុខាភិបាល​យោធា​រួមគ្នា រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ បាន​ប្រព្រឹត្តទៅ​ក្នុង​អំឡុង ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​មាន​គោលបំណង​ចម្បង​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ទ្វេភាគី ការកសាង​ព្រំដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដើម្បី​ផលប្រយោជន៍​រួម​នៃ​ប្រជាជន​ទាំង​ពីរ​។​ ​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា...
សម្តេច​តេជោ ហ៊ុន សែន​៖​តាំងពី​ក្រោយ​សេចក្តីថ្លែងការណ៍​សន្កិភាព​រវាង​កម្ពុជា​-​ថៃ ត្រូវបាន​ចុះហត្ថលេខា​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ថៃ ក្រោម​ការជួយ​រៀបចំ​របស់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៉ី ដែល​ជា​ប្រធាន​អាស៊ាន និង​ប្រធានាធិបតី​សន្តិភាព​របស់​អាមេរិក ដូ​ណា​ល់ ត្រាំ​។​ ​យើង​ពិនិត្យ​ឃើញថា មាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​តាំងពីការ​ប្រជុំ JBC.RBC រហូត​ដល់​ការដក​អាវុធ​ធុន​ធ្ងន់​ជំហាន​ដំបូង​ចេញពី​តំបន់​ជម្លោះ ដោយ​មាន​ការត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​របស់​ក្រុម​សង្កេតការណ៍​អាស៊ាន (AOT)...
​ខេត្ត​រតនគិរី​៖ ក្រុម​អ្នក​ភូមិ​រ៉​យ​និយាយថា ទីតាំង​ជិក​រ៉ែ​ត្បូងដ៍​ធំ​សម្បើម​មួយ​កន្លែង​នៅ​ជាប់ភូមិ​ប៉ាឡែ ក្នុង​ឃុំ​ម៉ាលិ​កស្រុក​អណ្តូងមាស​ខេត្ត​រតនគិរី ត្រូវ​គេ​សង្ស័យថា​ជា​តំបន់​រ៉ែ​ត្បូង ដែល​គ្មាន​ច្បាប់​ត្រឹម​នោះទេ​។​ ​បច្ចុប្បន្ន​តំបន់​រ៉ែ​ត្បូង​មួយ​កន្លែង​កន្លែង​នេះ ត្រូវ​គេ​ឃើញ​ថា​មាន​កម្មករ​ជា​ច្រើន​អ្នក​បាន​លួច​សម្រុកចូល​ទៅ​តាម​ទ្វារ​ដែក​របស់​ម្ចាស់​ដី សម្រុក​ជិក​រ៉ែ​ត្បូង ដោយ​មាន​កម្មករ​ជាច្រើន​អ្នក​។​ ​បន្ទាប់​ពី លោកឧ​កញ្ញារ​ម្នាក់ លោក​បាន​ដាក់​គ្រឿងចក្រ​កាយ​រ៉ុក​រក​រ៉ែ​ត្បូង​នៅទីនោះ ហើយ​ម្នាក់​នោះ​ក៍​ឈប់​ទៅវិញ រយៈពេល​ប្រមាណ​ជិត​៣​ឆ្នាំ កន្លងទៅ​  បន្ទាប់ពី​លោកឧ​កញ្ញារ...
​ខេត្ត​ស្វាយរៀង​៖ លេខាធិការដ្ឋាន​នៃ​គណកម្មការ​ចំពោះ​កិច្ច​ប្រឆាំង​បទល្មើស ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) បាន​ដឹកនាំ និង​សម្របសម្រួល ជាមួយ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ​កម្ម​កម្ពុជា​(​គ​.​ល​.​ក​.) និង កម្លាំង​សមត្ថកិច្ច​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ព្រះរាជអាជ្ញា​សាលា ដំបូង​ខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ​២០២៥ នេះ បាន​ចុះ​ឆែកឆេរ​ទីតាំង សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា...
​ភ្នំពេញ​៖ បន្ទាប់​បាន​ដំណើរការ​អស់​រយៈពេល ២​ថ្ងៃ​រួច​មក អង្គ​សិក្ខាសាលា​ស្ដីពី​ការផ្ទៀងផ្ទាត់​ព័ត៌មាន​ជា​វីដេអូ និង​ការប្រើប្រាស់​បញ្ញា​សប្ប​និម្មិត​( AI )​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ រៀបចំឡើង​ដោយ​ក្រសួង​ព័ត៌មាន ក្រោម​កិច្ចសហការ​គាំទ្រ​ពី​ក្រុមហ៊ុន Viory បាន​ប្រារព្ធ​ពិធី​បិទ​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ នា​សាល​មណ្ឌល​បណ្តុះបណ្តាល និង​វិក្រឹតការ​វិជ្ជាជី​វៈសា​រ​ព័ត៌មាន ក្រោម​អធិបតីភាព ឯកឧត្តម...
​ខេត្ត​រតនគិរី​៖ ក្រុម​ប្រជាពលរដ្ឋ​បានអោយដឹងថា បន្ទាប់ពី​ពួកគាត់​បាន​ប្រទះឃើញ មាន​គ្រឿងចក្រ​កំពុង​ឈូសឆាយ​ដី​តំបន់​ដែន​ជម្រក​សត្វព្រៃ​ការពារ​ដោយ​បរិស្ថាន​នៅ​តំបន់​ក្បែ​បឹង​ស៊ី​ប​ផុយ​ស្ថិតនៅក្នុង​ឃុំ​សេ​ដា ស្រុក​លំផាត់ ពួកគាត់​ក៍មាន​ការ​ងឿ​យ​ឆ្ងល់​ក្នុង​ចិត្ត​យ៉ាងខ្លាំង​ថា ចុះ​ហេតុអ្វី​បានជា​មាន​ដាក់​គ្រឿងចក្រ​ឈូស​រំលំ​ព្រៃ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​តំបន់​ការពារ​ដោយ​បរិស្ថាន​បាន​ដូច​ច្នេះ​ទៅវិញ​។​ ​ប្រជាពលរដ្ឋ​បាន​និយាយទៀតថា គ្រឿងចក្រ​ដែល​ពួកគេ​បាន​ដឹកយក​ទៅ​ទំលាក់​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​លំផាត់​នេះ គឺ​រយៈពេល​ប្រមាណ​ជិត​មួយ​ស​ប្តារ​ណ៍​កន្លងកមហើយ ហើយ​ពួកគេ​បានធ្វើ​សកម្មភាព​ឈូសឆាយ​ដី​ព្រៃ​នឹង​ដើមឈើ​ទំហំ​ធំៗ​រាប់រយ​ដើម ដែល​ការពារ​ដោយ​មន្ត្រី​បរិស្ថាន​នេះ​យ៉ាងគំហុក​។ ក្រុម​នេះ​ហាក់ដូចជា​មិន​មាន​ការខ្លាច​ភឹតភ័យ​ពី​សំណាក់​អាជ្ញាធរ និង​មន្ត្រី​បរិស្ថាន ធ្វើ​ការចុះ​បង្ក្រាប​ទល់​តែ​សោះ​។​ ​ប្រជាពលរដ្ឋ​ថា ព្រៃឈើ​ដែល​មាន​ច្រើន​បំផុត...
រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​ជាមួយ​ប្រតិភូ​ធនាគារពិភពលោក​ដឹកនាំ​ដោយ លោកស្រី Tania Meyer ប្រធាន​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង ដើម្បី​ផ្លាស់ប្តូរ​យោបល់​និង​ចែករំលែក​ព័ត៌មាន​អំពី​ការជួយ​គាំទ្រ​របស់​ធនាគារ​ពិភពលោក​ចំពោះ​ពលករ​ខ្មែរ...
សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និ​ឯកឧត្ដម ឡា​ស្លូ កូ​វឺរ (László Kövér) ប្រធានរដ្ឋសភា​ហុងគ្រី បាន​ឯកភាព​រួមគ្នា​លើកកម្ពស់​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ពីរ ក៏ដូចជា​ដើម្បី​ការពារ និង​លើកកម្ពស់​សុខសន្តិភាព នៅក្នុង​ពិភពលោក ដែលជា​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ជា​សកល​។​ ​ការប្តេជ្ញាចិត្ត​របស់​ថ្នាក់ដឹកនាំ​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី...