June 13, 2026

ព័ត៌មានជាតិ

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ជំរុញ​ឱ្យ​មន្ទីរ​បរិស្ថាន រាជធានី ខេត្ត​ទាំងអស់ ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ព្រៃឈើ ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ជាពិសេស​មិន​អនុញ្ញាត​ឱ្យ​មាន​ការប្រើប្រាស់​ផល​អនុផល​ព្រៃឈើ កាប់​ចេញពី​តំបន់ការពារធម្មជាតិ ចូល​រោង​សិប្បកម្ម​, រោង​ស្តុក និង​ឡ​ដុត​ធ្យូង​ខុសច្បាប់​។ ​ទន្ទឹមនឹងនេះ...
​ភ្នំពេញ ៖ តាម​ផែនការ​របស់​រាជរដ្ឋាភិបាល រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន LNG ដែល​មាន​អនុភាព ៩០០ មេហ្កា​វ៉ាត់ នឹង​ដាក់​ឱ្យ​ដំណើរការ​ដំណាក់​ទី ១ នៅ​ចុងឆ្នាំ​២០២៦ និង​ដំណាក់កាល​ទី ២ គ្រោង​ដាក់ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៧​។​ ​ឯកឧត្តម កែវ រតនៈ...
​ក្រុម​ប្រជាពលរដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី​ថា ដំណាំ​កាហ្វេ គឺជា​ដំណាំ​ឧស្សាហកម្ម​មួយ ដែល​មាន​តម្លៃ​ខ្ពស់ និង​អាច​បង្កើន​ចំណូល​ដល់​កសិករ ប្រសិនបើ​ដាំ​ដុះ​ត្រឹមត្រូវ​តាម​បច្ចេកទេស​។ ម្យ៉ាងទៀត កាហ្វេ គឺជា​ភេសជ្ជៈ​មួយ​ប្រភេទ ដែល​មនុស្សម្នា​លើ​ពិភពលោក មាន​ការពេញនិយម​ទទួលទាន​គ្រប់ពេល និង​រាល់ថ្ងៃ ដែល​បាន​ធ្វើឲ្យ​ដំណាំ​កសិឧស្សាហកម្ម​នេះ មាន​ការរីកចម្រើន​ខ្លាំង ។ ​ក្នុង​មួយ​ទស្ស​វត៍​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​កម្ពុជា...
​លោកជំទាវ ហ៊ុន ចាន់​ធី ម៉ៅ​ធនិន ប្រធានកិត្តិយស​សាខាសមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៦​នេះ លោកជំទាវ​បាន​ដឹកនាំ​សមាជិកា និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​ផ្តល់​អំណោយ​ជូន​បងប្អូន​ជនភៀសសឹក​មកពី​បណ្តា​ខេត្ត​ផ្សេងៗ​ចំនួន ៦៨៦​គ្រួសារ ដែល​បាននិងកំពុង​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន ជាមួយ​សាច់ញាតិ​របស់​ខ្លួន​ក្នុង​ស្រុក​បន្ទាយមាស...
​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​ទាំង​ទ្វេ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ប្រោស​ព្រះរាជទាន​កងទ័ព​ទាំង ១៨​រូប ដែល​បាន​និវត្តន៍​មក​កាន់​មាតុប្រទេស​វិញ...
នៅ​វិមាន​៧​មករា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​មករា ឆ្នាំ ២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអនុញ្ញាត​ឱ្យ​បងប្អូន​វីរៈ​កងទ័ព​ទាំង​១៨​រូប និង​ក្រុមគ្រួសារ ចូល​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​។ ​ឯកឧត្តម ជា...
​អំណោយ​ជា​ស្បៀងអាហារ ឆ្អិន​ស្រាប់​វេច​ខ្ចប់​សុញ្ញា​កាស​រក្សាទុក​បានយូរ រួម​ជាមួយ​ទឹក​សុទ្ធ ត្រូវបាន លោក ទូច រដ្ឋា អគ្គនាយក​ក្រុមហ៊ុន ចុងភៅ សេង ហុក​ហេង នាំយកមក​ប្រគល់​ជូន​ដល់​ជូន ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​២៩...
​ក្រោម​ការយកចិត្ដទុកដាក់​ដោយ​មិន​រំលង ប្រកបដោយ​បេះដូង​កក់ក្ដៅ​របស់​មាតា​មនុស្សធម៌ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ បាន​បន្ដ​ចាត់​មន្ដ្រី​ក្រុម​ការងារ​ជា​បី​ក្រុម ចុះសួរសុខទុក្ខ និង​នាំយក​នូវ​អំណោយ​ជូន​ដល់​វីរ​យុទ្ធជន​យើង​ដែល​រងរបួស​កំពុង​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាំង​៥ នៅ​រាជធានី​ភ្នំពេញ រួម​មាន​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត មន្ទីរពេទ្យ​មិត្ដភាពក​ម្ពុ​ជា​-​ចិន ព្រះកុសុមៈ...
ខេត្ត​បន្ទាយមានជ័យ​៖ ក្រុម​ទាហាន​ថៃ​នៅ​តែ​បន្ត​បញ្ជា​យន្តហោះ​ទំលាក់​គ្រប​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ និង​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ចូល​ទីតាំង​ផ្ទះ​ប្រជាជន​ស៊ីវិល​កម្ពុជា​នៅ​យោធភូមិភាគ​ទី​៥ ក្នុង​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ​។​ ​ការ​បាញ់ប្រហារ​នេះ​ចាប់ពី​ម៉ោង ៦:០៨​នាទី ដល់​ម៉ោង ៧:១៥​នាទី ហើយ​មិន​តែប៉ុណ្ណះ ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រហូត​ដល់​ចំនួន ៦០​គ្រាប់...
​ការ​ថ្លែង​របស់​លោក​ដូណាល់​ត្រាំ ធ្វើឡើង​ក្នុង​ពិធី​ប្រកាស ការផលិត​នាវាចម្បាំង​ខ្នាត​យក្ស​ថ្មី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម និង រដ្ឋ​មន្ត្រី​កងទ័ពជើងទឹក​។​ ​ឆ្លើយ​សំណួរ​របស់​អ្នកសារព័ត៌មាន លោក​ត្រាំ​បាន​ថ្លែងថា ប្រទេស​ថៃ​កំពុង​ដើរ​លើ​ទិសដៅ​ល្អប្រសើរ​ឡើងវិញ ដោយ​លោក​បាន​លើកឡើង​ថា​៖ «​អ្នក​ដឹង​ហើយ​ថា ភាគី​ថៃ​ជា​អ្នក​ចាប់ផ្តើម​ជម្លោះ​ជាមួយ​ប្រទេស​កម្ពុជា ហើយ​បន្ទាប់មក​ក៏​បាន​ចាប់ផ្តើម​បង្ក​ភាព​តានតឹង​ឡើង​វិញ​ម្តង​ទៀត​»​។​ ​លោក ត្រាំ បាន​បន្តថា «​ប៉ុន្តែ​ខ្ញុំ​គិតថា លោក...