អំណោយជាស្បៀងអាហារ ឆ្អិនស្រាប់វេចខ្ចប់សុញ្ញាកាសរក្សាទុកបានយូរ រួមជាមួយទឹកសុទ្ធ ត្រូវបាន លោក ទូច រដ្ឋា អគ្គនាយកក្រុមហ៊ុន ចុងភៅ សេង ហុកហេង នាំយកមកប្រគល់ជូនដល់ជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៩...
ក្រោមការយកចិត្ដទុកដាក់ដោយមិនរំលង ប្រកបដោយបេះដូងកក់ក្ដៅរបស់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្ដចាត់មន្ដ្រីក្រុមការងារជាបីក្រុម ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយជូនដល់វីរយុទ្ធជនយើងដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំង៥ នៅរាជធានីភ្នំពេញ រួមមានមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិន ព្រះកុសុមៈ...
ខេត្តបន្ទាយមានជ័យ៖ ក្រុមទាហានថៃនៅតែបន្តបញ្ជាយន្តហោះទំលាក់គ្របនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងផ្ទះប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ។ ការបាញ់ប្រហារនេះចាប់ពីម៉ោង ៦:០៨នាទី ដល់ម៉ោង ៧:១៥នាទី ហើយមិនតែប៉ុណ្ណះ ថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ចំនួន ៦០គ្រាប់...
ការថ្លែងរបស់លោកដូណាល់ត្រាំ ធ្វើឡើងក្នុងពិធីប្រកាស ការផលិតនាវាចម្បាំងខ្នាតយក្សថ្មីជាមួយរដ្ឋមន្ត្រីក្រសួងសង្គ្រាម និង រដ្ឋមន្ត្រីកងទ័ពជើងទឹក។ ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោកត្រាំបានថ្លែងថា ប្រទេសថៃកំពុងដើរលើទិសដៅល្អប្រសើរឡើងវិញ ដោយលោកបានលើកឡើងថា៖ «អ្នកដឹងហើយថា ភាគីថៃជាអ្នកចាប់ផ្តើមជម្លោះជាមួយប្រទេសកម្ពុជា ហើយបន្ទាប់មកក៏បានចាប់ផ្តើមបង្កភាពតានតឹងឡើងវិញម្តងទៀត»។ លោក ត្រាំ បានបន្តថា «ប៉ុន្តែខ្ញុំគិតថា លោក...
មន្ត្រីបាននិយាយថា មានករណីគ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកដំណើរបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦ នាក់នៅលើកោះជ្វាជាដកោះដ៏សំខាន់របស់ប្រទេសឥណ្ឌូណេស៊ីភ្លាមៗ បន្ទាប់ពីវេលាម៉ោងពាក់កណ្តាលអធ្រាត្រចូលដល់ថ្ងៃចន្ទនេះ។ លោក Budiono ជាប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះបាននិយាយថា “រថយន្តក្រុងនេះបានធ្វើដំណើរពីទីក្រុងហ្សាការតាទៅកាន់ទីក្រុង Yogyakarta (យុយ៉ាការរាក់តា) ក្នុងល្បឿនលឿន។ ពេលទៅដល់ចំណុចប្រសព្វ (ជាច្រកចេញពីផ្លូវបញ្ជោបង់ប្រាក់) វាក៏បានបុករបាំងពុះចែកផ្លូវដែលបណ្តាលឲ្យរថយន្តក្រុងក្រឡាប់តែម្តង”។ លោកបាននិយាយថា...
នៅម៉ោង ១០:៥៨ នាទីយប់ថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២៥ម្សឹលមិញ មានករណីវាយប្រហារតាមអាកាសធ្ងន់ធ្ងរ និងគួរឱ្យព្រួយបារម្ភ នៅលើផ្លូវជាតិលេខ ៦៨ របស់កម្ពុជា។ យន្តហោះចម្បាំង F-16 ពីរគ្រឿងបានធ្វើការវាយប្រហារលើអាកាសដោយបានទម្លាក់គ្រាប់បែកចំនួនបីគ្រាប់ដោយផ្ទាល់នៅលើស្ពានអូរឆៀក។ កូដកម្មបានបំផ្លាញស្ពានទាំងស្រុង – ខ្សែជីវិតសេដ្ឋកិច្ចនិងដឹកជញ្ជូនដែលតភ្ជាប់ខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យ – ការតភ្ជាប់រវាងតំបន់ទាំងពីរប្រកបដោយប្រសិទ្ធភាព។...
ធនាគារជាតិនៃកម្ពុជាបានរៀបចំកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ២០២៥ ជាមួយធនាគារកណ្តាលឡាវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Bounkham Vorachit ទេសាភិបាល ធនាគារកណ្តាលឡាវ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។...
ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការគោរពក្រមសីលធម៌ វិជ្ជាជីវៈ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ និងមិនអាចខ្វះបាន ដែលផ្តល់សុវត្ថិភាព និងការពារដល់អ្នកសារព័ត៌មានពីការប្រឈមខាងផ្លូវច្បាប់នានា។ ជាមួយគ្នានេះ ក្នុងកាលៈទេសៈនៃជម្លោះព្រំដែនកម្ពុជាថៃ អ្នកសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ទាំងអស់ត្រូវគោរពច្បាប់ និងលិខិតបទដ្ឋានជាធរមានដោយមិនត្រូវផ្សាយព័ត៌មានដែលប៉ះពាល់ដល់សន្តិសុខជាតិ...
កប៉ាល់ទេសចរណ៍ដ៏ធំមួយគ្រឿងឈ្មោះ WESTERDAM មកពីប្រទេសហូឡង់ បានដឹកភ្ញៀវចំនួន១,៨៧៧នាក់ ភាគច្រើនមកពីប្រទេសអាម៉េរិកនិងជាស្ត្រី បានចូលចតនៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុទាំងព្រឹកព្រលឹមម៉ោង៦ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ។ នេះយោងតាមរបាយការណ៍របស់សមត្ថកិច្ចប៉ូលីស ។ បើទោះជាប្រទេសកម្ពុជាយើង កំពុងតែមានសង្គ្រាមឈ្លានពានពីប្រទេសថៃ យ៉ាងណាក៏ដោយ ក៏នៅតែមានភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តប្រទេសយើងដែរ ។...
សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃរយៈពេល ៨ ថ្ងៃមកនេះ យោធាថៃបានយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររួមមានផ្ទះសម្បែងជនស៊ីល ភូមិដ្ឋាន ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម។ ការវាយប្រហារដោយសព្វាវុធធុនធ្ងន់រួមនឹងយន្តហោះទម្លាក់គ្រាប់បែក និងគ្រាប់បែកចង្កោម ផ្សែងពុល បង្កឱ្យប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាបាត់បង់ជីវិតចំនួន ១១ រូប (ទារក១រូប) និងរបួសចំនួន៥៩រូប...
